រកឃើញករណីឆ្លង nCoV ដើមដំបូងនៅអាហ្វ្រិក
(VOVWORLD) - ក្រសួងសុខាភិបាលអេហ្ស៊ីប នាថ្ងៃទី ១៤ ខែកុម្ភៈ បានបញ្ជាក់ពីករណីវិជ្ជមានដំបូងជាមួយនឹងវីរុសប្រភេទថ្មីនៃវីរុសកូរ៉ូណា (nCoV) ដែលបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ដែលគេហៅថា COVID-19។
អាហ្វ្រិករកឃើញករណីឆ្លង nCoV ដើមដំបូង |
នេះក៏ជាករណីទី ១ នៃ COVID-19 នៅទ្វីបអាហ្វ្រិក។ សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសុខាភិបាលនិងក្រសួងចំនួនប្រជាជនអេហ្ស៊ីបបានអោយដឹងថា មនុស្សម្នាក់នេះ មិនមានរោគសញ្ញានៃការឆ្លងទេ ហើយត្រូវបានគេនាំទៅអោយនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យមួយសម្រាប់តាមដាននិងព្យាបាល។ អាជ្ញាធរអេហ្ស៊ីបបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីករណីដំបូងនេះ ប៉ុន្តែមិនបានបញ្ជាក់សញ្ជាតិឡើយ។
ក្នុងពេលជាមួយគ្នានោះ នៅចិននាថ្ងៃទី ១៤ ខែកុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវអោយបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាត ក៏ដូចជាកែលំអរប្រព័ន្ធគ្រប់គ្រងសុខាភិបាលសហគមន៍ជាបន្ទាន់។ លោក Xi Jinping បានអះអាងថា ការប្រយុទ្ធជាមួយជំងឺរាត្បាតបណ្តាលដោយវីរុសផ្លូវដង្ហើមស្រួចស្រាវដែលគេហៅថា COVID-19 គឺជាការសាកល្បងដ៏ធំមួយ សម្រាប់ប្រព័ន្ធគ្រប់គ្រងក៏ដូចជាលទ្ធិភាពគ្រប់គ្រងរបស់ចិនផងដែរ។
យោងតាមសេចក្តីប្រកាសចុងក្រោយនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៃគណៈកម្មការសុខភាពជាតិចិន គិតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ អ្នកជំងឺជាង ៨.០០០ នាក់ដែលឆ្លងវីរុស COVID-19 ត្រូវបានអនុញ្ញាតចាកចេញពីមន្ទីរពេទ្យ៕