|
ទាហាន Burkina Faso ឈរយាមនៅខាងក្រៅសណ្ឋាគារ Splendid នាថ្ងៃទី១៧ មករា
(រូបថត៖AFP/TTXVN) |
(VOVworld) - ស្ថាប័នមានសមត្ថកិច្ចកាណាដាបានរកឃើញនូវអត្តសញ្ញាណរបស់
ជនរងគ្រោះកាណាដាទាំង៦នាក់ដែលបានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់
បែកភេរវកម្មតម្រង់ទៅលើសណ្ឋាគារនៅ Burkina Faso ក្នុងនោះមានមនុស្សចំនួន៤
នាក់ក្នុងគ្រួសារមួយ។ពលរដ្ឋកាណាដាចំនួន៦នាក់នេះស្ថិតក្នុងចំណោមជនរង
គ្រោះទាំង២៣នាក់ដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្មតម្រង់ទៅលើ
សណ្ឋានគារ Splendid នាយប់ថ្ងៃទី១៥ មករា (តាមម៉ោងតំបន់)។ក្រុមភេរវករ បាន
បំផ្ទុះរថយន្តគ្រាប់បែកនៅខាងក្រៅសណ្ឋាគារ មុននឹងពេលខ្មាន់កាំភ្លើងចំនួន៦
នាក់ចូលក្នុងចាប់ខ្លួនចំណាប់ខ្មាំងជាង១០០នាក់។សាខាប្រចាំនៅអាហ្វ្រិក ភាគ
ខាងជើងរបស់អង្គការភេរវកម្ម Al-Qaeda បានទទួលស្គាល់ដំណើរការវាយ
ប្រហារនិងចាប់ខ្លួនចំណាប់ខ្មាំងនេះ៕