រក្សាជំនួបសន្ទនាជាប្រចាំរវាងវៀតណាមនិងអាមេរិក

           (VOV)_នាថ្ងៃទី ១៧ មេសា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន ​ទាក់ទិនដល់
បញ្ហា សិទ្ធិមនុស្សវៀតណាម-អាមេរិក នៅទីក្រុងហាណូយ ក្នុងរយះ​ពេលកន្លង
ទៅ អ្នកនាំពាក្យ ​ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានអោយ ដឹងថា÷ នៅក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរ​បាន​ពិភាក្សារនិងផ្លាស់ប្តូរព័ត៍មាន យ៉ាង ស្មោះត្រង់ ស្ដីពីបណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគីវៀតណាម ក៏បានម្ចាស់ការផ្គត់ផ្គង់​ព័ត៍មាន ធ្វើច្បាស់លាស់បណ្ដាព័ត៍មានខុសឆ្គង់  ដែលមិនឆ្លុះ បញ្ជាំងត្រឹមត្រូវ​អំពីស្ថានភាពជាក់ស្ដែងនៅវៀតណាម។

          ក៏តាម អ្នកនាំពាក្យ ​ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi ថា÷ ការដែលវៀតណាមនិងអាមេរិក រក្សារជំនួបសន្ទនាជា​ប្រចាំឆ្នាំ ស្ដីពី​បញ្ហានានា ដែល ក្នុងនោះ មានបញ្ហាសិទ្ធិមនសុ្ស ដោយផ្អែកទៅលើ​ស្មារតីបើកទូលាយ ​ស្ថាបនា សមភាព និងគោរពគ្នាទៅវិញទៅមក នឹងរួម​ចំណែក​បង្កើនការ​យល់ដឹង ជំរុញកិច្ចសហប្រតិបត្តិការ  ដើម្បីផល​ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ