រក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរុស្ស៊ី - វៀតណាម

(VOVWORLD) - នាឆ្នាំ ២០២០ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានរៀបចំពិធីរំលឹកខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - រុស្ស៊ី (ថ្ងៃទី៣០ ខែមករា ឆ្នាំ ១៩៥០ -  ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០) ។ ក្
រក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរុស្ស៊ី - វៀតណាម - ảnh 1  ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម លោក Konstantin V.Vukukov  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នុងឱកាសនេះ ឆ្លើយសម្ភាសន៍អ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម លោក Konstantin V.Vukukov បានអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិគ្រោះយោបល់នយោបាយដ៏សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ខ្ពស់បំផុត។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រុស្ស៊ី គឺសុទ្ធតែបានធ្វើទស្សនកិច្ចនៅវៀតណាម។ នៅវៀតណាមវិញ ក្នុងរយៈពេល ២ ឆ្នាំ ២០១៨ - ២០១៩ អគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានធ្វើទស្សនកិច្ចនៅរុស្ស៊ី។ បណ្ដាដំណើរទស្សនកិច្ចពោលខាងលើមិនត្រឹមតែមានលក្ខណៈពិធីការប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រស្ស៊ី និងរៀតណាមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងដូចជា៖ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស័យសង្គម។ ក្នុងដំណើរទស្សនកិច្ចទាំងនេះបណ្ដាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខាផងដែរ។

តាមលោកឯកអគ្គរដ្ឋទូតថា ព្រឹត្តិការណ៍លេចធ្លោមួយក្នុងចំណោមព្រឹត្តិការណ៍លេចធ្លោបំផុតគឺការអនុវត្ត“ ឆ្នាំ មិត្តភាពវៀតណាម - រុស្ស៊ី ២០១៩-២០២០ -ឆ្នាំរុស្ស៊ីនៅវៀតណាម និងឆ្នាំវៀតណាមនៅរុស្ស៊ី” ។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ទាំងនេះ បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ដ៏សំខាន់ៗ លើវិស័យសេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងកីឡា។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ថដ៏សំខាន់បំផុតលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានប្រព្រឹតិទៅគឺជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប និងវៀតណាម ដែលមានសុពលភាពចាប់ពីឆ្នាំ២០១៦។ វៀតណាមគឺជាប្រទេសដើមដំបូង នៅ ខាងក្រៅសហភាពដែលបានចុះហត្ថលេខាលើ FTA ដូច្នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ