រក្សានិងពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពពិសេស វៀតណាម-គុយបា

(VOVWORLD) -នារសៀលថ្ងៃទី១៣មិថុនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួប ជាមួយ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា ដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨មិថុនា។ 
រក្សានិងពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពពិសេស វៀតណាម-គុយបា - ảnh 1 អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (ស្ដាំ) អញ្ជើញទទួលជួប ជាមួយ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា (រូបថត៖VTV)


នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជន វៀតណាមនិងជានិច្ចកាលរួមដំណើរជាមួយបក្ស រដ្ឋនិងប្រជាជនគុយបា ក្នុងការ តសូដើម្បីគោលដៅនិងឧត្តមគតិនៃលទ្ធិសង្គមនិយម ជាពិសេស ត្រៀមជាស្រេច ចែករំលែកនូវបទពិសោធន៍ ទាំងជោគជ័យនិងមានកំហិតដែលវៀតណាមដកចេញ បន្ទាប់ពីរយៈពេល៣០ឆ្នាំអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី។ លោក Nguyen  Phu Trong ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា ដឹកនាំដោយលោកប្រធាន Raul  Castro  ប្រជាជនគុយបាភាតរៈនឹងឆ្លងផុតរាល់ឧបសគ្គ បន្តទទួលបានជ័យ ជម្នះយ៉ាងធំធេងជាងក្នុងបុព្វហេតុបដិវត្តន៍របស់ខ្លួន ដើម្បីគោលដៅកសាងសង្គម សម្បូររុងរឿងប្រកបដោយនិរន្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ