រក្សានិងពូនជ្រុំសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវជាភារកិច្ចរបស់ជំនាន់វ័យក្មេងនៃ ប្រទេសទាំងពីរ
(VOVWORLD) -រក្សានិងពូនជ្រុំសម្រាប់ទំនាក់ទំនង វៀត ណាម-ឡាវជាភារកិច្ចរបស់ជំនាន់វ័យក្មេង នៃប្រទេសទាំងពីរ។
លោក Ta Minh Chau ជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវនិងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-ឡាវ ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម |
នេះជាការអះអាងរបស់ លោក Ta Minh Chau ជាអតីតឯកអគ្គ រដ្ឋទូតវៀត ណាមប្រចាំនៅឡាវនិងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-ឡាវ ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាស រំលឹក ខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ ថ្ងៃទី៥កញ្ញា និង រយៈពេល៤០ឆ្នាំ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម-ឡាវ ថ្ងៃទី ១៨កក្កដា។ លោក Ta Minh Chau បានសង្កត់ធ្ងន់ថា៖
“ការរក្សានិងពូនជ្រុំសម្រាប់ទំនាក់ទំនងនេះគឺស្ថិតក្នុងបាតដៃរបស់ជំនាន់វ័យក្មេង។ តាមនោះ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ កាន់តែជ្រួតជ្រាបនូវអត្ថន័យនិងសារៈ សំខាន់នៃទំនាក់ទំនងនេះនិងឃើញច្បាស់នូវភារកិច្ចរបស់ខ្លួនដើម្បីមានការរួម ចំណែកសកម្មទៅក្នុងបុព្វហេតុរួម។ តាមរយៈបណ្តាសកម្មភាពជួយជ្រោមជ្រែងក្នុង ព្រឹត្តិការសំខាន់នេះ គឺដើម្បីក្រឡែកមើលឡើងវិញ នូវសមិទ្ធិធំធេងអស់រយៈពេល៥៥ឆ្នាំកន្លងទៅ តាមនោះ អប់រំប្រពៃណីនិងបង្កើតសន្ទុះសម្រាប់ភាគីទាំងពីរជម្រុញ ថែមទៀតទំនាក់ទំនងវៀតណាម-ឡាវនាពេលខាងមុខ”៕