រក្សាផែនការចំណាយថរិកាហួសកំណត់
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែកក្កដានៅពេលផ្ដល់មតិអំពីគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផែនការហិរញ្ញវត្ថុជាតិ ផែនការកម្ចី សងបំណុលសាធារណៈ និងផែនការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២១-២០២៥ នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្រុះចិត្តគំនិតចំពោះផែនការរបស់រដ្ឋាភិបាល ស្ដីពីការចំណាយថរិកាហួសកំណត់ក្នុងដំណាក់កាលនេះ គឺគ្រោងនឹងខ្ពស់ជាងដំណាក់កាលមុន គឺ ៣,៧ % នៃ GDP។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិ (រូបថត៖ TTXVN) |
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា៖ កម្លាំងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ចមិនទាន់ខ្លាំងក្លាឡើយ ហើយកំណើនមិនទាន់ធានាចីរភាពឡើយ។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ភ្លៀង ព្យុះនិងការជ្រាបចូលនៃទឹកប្រៃបានបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរ ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩។ លោក Tran Thanh Man អនុប្រធានរដ្ឋសភាបានលើកសំណើរថា៖ “ក្នុងឆ្នាំ ២០២១ សម្ពាធនៃការទូទាត់បំណុលសាធារណៈគឺធំធេងណាស់។ មានឆ្នាំខ្លះ គ្រោងនឹងហួសពីកម្រិត ២៥ % ។ យើងក៏បានវាយតម្លៃអំពីការទូទាត់បំណុលសាធារណៈក្នុងកាលៈទេសៈអាក្រក់បំផុត បើសិនជាប្រភពចំណូលមិនគ្រប់គ្រាន់។ ការចំណាយថវិកាហួសកំណត់សម្រាប់ដំណាក់កាលនេះគ្រោងនឹងខ្ពស់ជាងដំណាក់កាលមុន គឺ ៣,៧% នៃ GDP។ យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើដំណោះស្រាយរឹតបន្តឹងការចំណាយជាប្រចាំ ដើម្បីផ្តោតសំខាន់លើការវិនិយោគ។ ទី ២ គឺ ត្រូវធានាជាអតិបរមាសុវត្ថិភាពបំណុលសាធារណៈ ធានាសុវត្ថិភាពហិរញ្ញវត្ថុជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ”។
លោក Tran Thanh Man អនុប្រធានរដ្ឋសភា (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីរបាយការណ៍មតិ និងសំណើរបូកសរុប របស់ម្ចាស់ឆ្នោត ដែលបានផ្ញើជូនសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី ១៥ ផងដែរ៕