រីកសាយភាយស្មារតីជួយគ្នាទៅវិញទៅមក នៅទីក្រុង Da Nang និងខេត្ត Quang Nam

(VOVWORLD) - កម្មវិធី “ម្ហូបអាហាររាប់លានចំណែក” គឺជាការខិតខំប្រឹងប្រែង របស់មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមនិងអង្គភាពនានា ដើម្បីគាំទ្រការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីថា“ កុំបំភ្លេចនរណាម្នាក់នៅពីក្រោយឡើយ” ។ 
រីកសាយភាយស្មារតីជួយគ្នាទៅវិញទៅមក នៅទីក្រុង Da Nang និងខេត្ត Quang Nam - ảnh 1 សកម្មភាពនៃកម្មវិធី “ ម្ហូបអាហាររាប់លានចំណែក”(រូបថត៖ TTXVN)

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមកបានរួមសហការជាមួយអង្គភាពនានាដើម្បីបន្តអនុវត្តកម្មវិធី “ម្ហូបអាហាររាប់លានចំណែក” ក្នុងគោលបំណងចង់ “ ផ្តល់ម្ហូបអាហារអាហារ - ផ្តល់ទំនុកទុកចិត្ត” សំដៅជួយឧបត្ថម្ភប្រជាជន ដែលមានស្ថានភាពរស់នៅលំបាក ដោយរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang និងខេត្ត Quang Nam ។

កម្មវិធី“ ម្ហូបអាហាររាប់លានចំណែក” គឺជាការខិតខំប្រឹងប្រែង របស់មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមនិងអង្គភាពនានា ដើម្បីគាំទ្រការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីថា“ កុំបំភ្លេចនរណាម្នាក់នៅពីក្រោយឡើយ” ។ កម្មវិធីនេះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៣ ខែមេសា ក្នុងដំណាក់កាលទី ១ នៃការរីករាលដាលជំងឺកូវីដ ១៩ ដោយមានបំណងរីកសាយភាយសេចក្ដីស្រឡាញ់របស់សហគមន៍ និងសង្គមជូនចំពោះមនុស្សដែលមានស្ថានភាពរស់នៅលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ