រក្សាសន្តិភាព ស្ថិរភាព ការពារសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត

(VOVWORLD) - វៀតណាមតែងតែ ប្រឆាំងជំទាស់ហើយមិនទទួលយកជានិច្ចចំពោះការទាមទារពាក់ព័ន្ធទាំងអស់ដែលមិនស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ 

រក្សាសន្តិភាព ស្ថិរភាព ការពារសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ ក្រសួងការបរទេស)
នាថ្ងៃទី១៤ ខែមករា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្ម របស់វៀតណាមពាក់ព័ន្ធដល់ការដែលក្រសួងការបរទេសអាមេរិកទើបតែបានប្រកាស របាយការណ៍លេខ១៥០ស្ដីពីព្រំដែនសមុទ្រនោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមកត់ សម្គាល់របាយការណ៍លេខ១៥០ស្ដីពីព្រំដែនសមុទ្រដែលបានប្រកាសដោយក្រសួងការបរទេសអាមេរិក។ ពាក់ព័ន្ធដល់ជម្លោះនៅសមុទ្រខាងកើត វៀតណាមបាន បញ្ជាក់ជាច្រើនលើកច្រើនសារនូវទស្សនៈដ៏ឥតងាករេនិងច្បាស់លាស់របស់ខ្លួន នៅ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីហើយ។ យោងតាមនោះ វៀតណាមតែងតែ ប្រឆាំងជំទាស់ហើយមិនទទួលយកជានិច្ចចំពោះការទាមទារពាក់ព័ន្ធទាំងអស់ដែលមិនស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ឆ្លៀតឱកាសនេះដែរ វៀតណាមស្នើជាថ្មីម្ដងទៀតឲ្យភាគីពាក់ ព័ន្ធនានា គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម នៅសមុទ្រខាងកើត គោរពដំណើរការការទូតនិងគតិយុត្ត ព្រមទាំងមានការរួមវិភាគ ទានយ៉ាងសកម្មនិងជាក់ស្ដែង សំដៅរក្សាសន្តិភាព ស្ថិរភាព ការពារសន្តិសុខ សុវត្ថិ ភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ លក្ខណៈបូរណភាពនៃ UNCLOS និង សណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ