រឿងក្ដីបែកធ្លាយ “ឯកសារប៉ាណាម៉ា”៖ក្រុមហ៊ុន Mossack Fonseca ប្រកាសនឹងមានសកម្មភាពគត្តិយុត្តិចំពោះ ICIJ

រឿងក្ដីបែកធ្លាយ “ឯកសារប៉ាណាម៉ា”៖ក្រុមហ៊ុន Mossack Fonseca ប្រកាសនឹងមានសកម្មភាពគត្តិយុត្តិចំពោះ ICIJ - ảnh 1
នៅខាងក្រៅទីស្ដីការក្រុមហ៊ុន Mossack Fonseca នៅប៉ាណាម៉ានាថ្ងៃទី៩ ឧសភា
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១០ ឧសភា ក្រុមហ៊ុនច្បាប់ Mossack Fonseca ប្រកាសថា នឹង
មានសកម្មភាពគត្តិយុត្តិចំពោះសមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ​(ICIJ)
ក្រោយពីសមាគមនេះបង្ហោះឯកសារស្ដីអំពីក្រុមហ៊ុននានាដែលមាន ឈ្មោះក្នុងរឿង
អាស្រូវដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះ។Mossack Fonseca បានឲ្យដឹងថា ធ្លាប់
សំណូមពរឲ្យ ICIJ បញ្ឈប់ការបង្ហាញព័ត៌មានដែលក្រុមហ៊ុន នេះចាត់ទុកថា វាត្រូវ
លួចក្នុងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែត។សេចក្ដី ប្រកាសរបស់ Mossack
Fonseca ជាមជ្ឈមណ្ឌលនៃរឿងក្ដីបែកធ្លាយឯកសរ ប៉ាណាម៉ានេះ ត្រូវបាននាំចេញ
មួយថ្ងៃក្រោយពី ICIJ បង្ហោះលើអ៊ីនធឺណែតនូវ ចំណែកមួយនៃឯកសារសម្ងាត់ក្នុង
រឿងអាស្រូវពោលខាងលើ រួមមានព័ត៌មាន ទាក់ទិនដល់អង្គភាពជាង២សែននៅ
ឯបរទេសដែលត្រូវបានបង្កើតឡើងនិងចាត់ ចែងដោយក្រុមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ