រឿងក្ដីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប៖កំណត់បានអត្តសញ្ញាណក្រុមជ្រុលនិយមទាក់ទិននានា

រឿងក្ដីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប៖កំណត់បានអត្តសញ្ញាណក្រុមជ្រុលនិយមទាក់ទិននានា - ảnh 1
កន្លែងកើតហេតុនៃការធ្លាក់យន្តហោះ A៣២១ របស់រុស្ស៊ីនៅឧបទ្វីប Sinai របស់អេហ្ស៊ីប
(រូបថត៖AFP)

(VOVworld) - មជ្ឈដ្ឋានសន្តិសុខរុស្ស៊ី ជូនដំណឹងថា ប្រទេសនេះបានកំណត់អត្ត
សញ្ញាណក្រុម សង្ស័យឈរនៅខាងក្រោយរឿងក្ដីធ្លាក់យន្តហោះ Airbus A៣២១
នៅអេហ្ស៊ីប ដែលបណ្ដាលឲ្យមនុស្សទាំង២២៤នាក់នៅលើយន្តហោះនេះស្លាប់
កាលពីខែតុលា កន្លងទៅ។នាថ្ងៃទី២៤ ធ្នូ នាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី
(FSB) លោក Alexander Bortnikov បានឲ្យដឹងថា អ្នកស៊ើបអង្កេតបានកំណត់អត្ត
សញ្ញាណក្រុមនានាទាក់ ទិនដល់ការវាយប្រហារនេះ។ប៉ុន្តែលោករូបនេះមិនផ្គត់
ផ្គង់ព័ត៌មានលំអិតថែម ទៀតឡើយ។មុននោះមួយសប្ដាហ៍ កាសែត “Kommersant”
 របស់រុស្ស៊ីបានស្រង់ ព័ត៌មានពី FSB ឲ្យដឹងថា ប្រភេទគ្រឿងផ្ទុះដែលបានប្រើ
ប្រាស់ក្នុងការវាយ ប្រហារភេរវកម្មពោលខាងលើជាប្រភេទគ្រឿងផ្ទុះស្អិតដែល
បានភ្ជាប់នៅក្រោម កៅអីរបស់អ្នកធ្វើដំណើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ