រោងចក្រផលិតគ្រឿងបន្លាស់អវកាសនៅទីក្រុង Da Nang បានចាប់ផ្តើមដំណើរការជាផ្លូវការ

(VOVWORLD) - រោងចក្រនេះមានផ្ទៃដី ១៦,៧ ហិកតា សមត្ថភាពរចនា ១២.៤៧០ តោន / ឆ្នាំ។ ជាពិសេស ដំណាក់កាលដំបូងត្រូវបាន សាងសង់លើផ្ទៃដី ១០,៩ ហិកតាដែលមានផ្ទៃដីផលិត ៤,៧ ហិកតា គ្រោងនឹងបង្កើតទៅជាតំបន់ផលិតគ្រឿងបន្លាស់សម្រាប់អវកាស វត្ថុធាតុដើមនិងផ្សំជាមួយវត្ថុធាតុដើមអាលុយមីញ៉ូម។ 

រោងចក្រផលិតគ្រឿងបន្លាស់អវកាស Sunshine (សម្ព័ន្ធក្រុមហ៊ុន UAC អាមេរិក) ដែលផ្តល់គ្រឿងបន្លាស់យន្តហោះសម្រាប់យន្តហោះប្រភេទ Boeing ៧៨៧, ៧៧៧, ៧៣៧ និងម៉ាស៊ីនសម្រាប់រថយន្ត Rolls Royce ត្រូវបានដាក់ឲ្យដំណើរការដំណាក់កាលទី១ ចាប់ពីថ្ងៃទី ២៩ ខែមីនា នៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ Da Nang។ រោងចក្រនេះមានផ្ទៃដី ១៦,៧ ហិកតា សមត្ថភាពរចនា ១២.៤៧០ តោន/ឆ្នាំ។ ជាពិសេស ដំណាក់កាលដំបូងត្រូវបានសាងសង់លើផ្ទៃដី ១០,៩ ហិកតាដែលមានផ្ទៃដីផលិត ៤,៧ ហិកតា គ្រោងនឹងបង្កើតទៅជាតំបន់ផលិតគ្រឿងបន្លាស់សម្រាប់អវកាស វត្ថុធាតុដើមនិងផ្សំជាមួយវត្ថុធាតុដើមអាលុយមីញ៉ូម។ រោងចក្រដំណើរការតាមទម្រង់បិទជិត ដែលបំពាក់ដោយគ្រឿងម៉ាស៊ីនឧបករណ៍និងបច្ចេកវិទ្យាទំនើប ដោយអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអន្តរជាតិ។ ផលិតផលត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប អាមេរិកខាងជើងនិងម៉ាឡេស៊ី។ ត្រូវបានដឹងថា ដំណាក់កាលទី ២ នៃគម្រោងនឹងត្រូវបញ្ចប់នៅខែមេសាឆ្នាំ ២០២៣ ដើម្បីពង្រីកការផលិតគ្រឿងបន្លាស់ដែលប្រើក្នុងវិស័យអាកាសចរណ៍និងការផលិតវត្ថុធាតុដើម ដោយវត្ថុធាតុ Composite ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ