រឿងព្រេង Andersen ត្រូវបានសម្ដែងតាមរយៈតុក្តាទឹកវៀតណាម

          Vovworld-រោងល្ខោនតុក្តាវៀតណាមទើបនឹងបានប្រកាសលទ្ធផលជា​ជំហាន​ដំបូងនៃគំរោងការសហប្រតិបត្តិការសិល្បៈរវាងរោងល្ខោនតុក្តាវៀតណាម​និងអង្គ
ការ interart Riviera SA បារាំង។ នេះជាលើកដំបូងដែលសិល្បៈតុក្តាទឹក​វៀតណាម
បាននាំរឿងព្រេង Andersen  ជាវណ្ណកម្មអក្សរសាស្ត្របរទេសមក​សម្ដែង សំដៅ ធ្វើឲ្យថ្មីនិងមានការទាក់ទាញជាងប្រភេទតុក្តាទឹកប្រពៃណីវៀតណាម។ សិល្បករ
ឆ្នើម Nguyen Tien Dung នាយករងរោងល្ខោនតុក្តាវៀតណាមបានឲ្យ​ដឹងថា៖

          “រឿងល្បីឈ្មោះរបស់អ្នកអក្សរសាស្ត្រដាណឺម៉ាក់ Andersen នាំចូលឆាកល្ខោន​តុក្តាទឹកវៀតណាមបានផ្សព្វផ្សាយសិល្បៈតុក្តាទឹកវៀតណាមផងនិង​រួមបញ្ចូល​ជាមួយអន្តរជាតិទៀតផង។ អ្នកដឹកនាំរឿងវៀតណាម តូរតន្ត្រី តន្ត្រីករជា​ជនបរ
ទេស។​សិល្បៈតុក្តាទឹកវៀតណាមប៉ុន្តែយករឿងបរទេស។ នេះជាការរួម​ផ្សំ​ដ៏ល្អ។”

រឿងព្រេង Andersen ត្រូវបានសម្ដែងតាមរយៈតុក្តាទឹកវៀតណាម - ảnh 1
តុក្តាទឹកវៀតណាម (TTXVN)


          តាមគំរោង កម្មវិធីនឹងមានពិធីសម្ដែងនៅរដ្ឋធានីប៉ារីស-បារាំងនាខែធ្នូឆ្នាំ​
២០១៣ ក្រោយនោះនឹងមានដំណើរសម្ដែងនៅបារាំងនាខែមិថុនានិងខែធ្នូឆ្នាំ
២០១៤ក្នុងក្រប​ខ័ណ្ឌ​កម្មវិធីឆ្នាំវៀតណាមនៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ