"រុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់"
(VOVWORLD) - ឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ២០២៤នេះ មានប្រធានបទ "រុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់"។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌-សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងអន្តរជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤)។
តាមផែនការ កម្មវិធីនិងព្រឹត្តិការណ៍ចំនួន ១៦៩ នឹងត្រូវបានរៀបចំឡើងដោយខេត្ត Dien Bien ក្រសួង ស្ថាប័ន ផ្នែក និងមូលដ្ឋានចំនួន ៣៣ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤។ នេះជាឱកាសដ៏ល្អដើម្បីស្វែងយល់ពីសក្តានុពលរបស់ Dien Bien និងរបស់តំបន់ភាគពាយ័ព្យនិយាយរួម។
Dien Bien បានសន្យាថានឹងនាំមកជូនភ្ញៀវទេសចរពីគ្រប់ទិសទី នូវ "បទពិសោធន៍គ្មានទីបញ្ចប់" ។ រូបថត៖ VOV |
យោងតាមលោកស្រី Nguyen Thi Thanh Chuyen អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien បានឲ្យដឹងថា៖ “ក្នុងបណ្តាសកម្មភាពនៃឆ្នាំទេសចរណ៍ជាតិ - Dien Bien និងពិធីបុណ្យផ្កាជើងគោឆ្នាំនេះ យើងមានសិក្ខាសាលាវិទ្យាសាស្ត្រជាតិ។ សម្រាប់បរិយាកាសវប្បធម៌នៅតំបន់ខ្ពង់រាប យើងបានរៀបចំបរិយាកាសពិសេសរបស់ជនជាតិថៃ ជនជាតិ Mong ជនជាតិ Kho Mu ... ដើម្បីបង្ហាញផលិតផលពិសេសអំពីភូមិសិប្បកម្ម និងរបរសិប្បកម្មប្រពៃណីរបស់តំបន់ជនជាតិ។
នាប៉ុន្មានខែដើមឆ្នាំទេសចរណ៍ជាតិ ខេត្ត Dien Bien បានរៀបចំសកម្មភាពនិងព្រឹត្តិការណ៍ជាច្រើន រួមចំណែកនាំចំនួនភ្ញៀវទេសចរណ៍មក Dien Bien ក្នុងរយៈពេល ២ ខែដើមឆ្នាំ កើនឡើងរហូតដល់ ៤០០.០០០ នាក់ និងទទួលប្រាក់ចំណូលជាង ៤០០ ពាន់លានដុង (១៦ លានដុល្លារអាមេរិក)៕