រុងរឿងវៀតណាម២០២៣​៖ លើក​តម្កើង​គំរូ​​ឆ្នើម​ៗ​ក្នុងចល​នា​ប្រឡង​ប្រណាំង​ស្នេហាជាតិ

(VOVWORLD) - នាយប់ថ្ងៃទី ៤ មិថុនា នៅទីក្រុងហាណូយ សហព័ន្ធការងារវៀតណាមបានរៀបចំកម្មវិធី “រុងរឿងវៀតណាម” លើកទី ១៨ ឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣) អបអរសាទរមហាសន្និបាតសហជីពគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតលើកទី ១៣ នៃសហជីពវៀតណាម។
រុងរឿងវៀតណាម២០២៣​៖ លើក​តម្កើង​គំរូ​​ឆ្នើម​ៗ​ក្នុងចល​នា​ប្រឡង​ប្រណាំង​ស្នេហាជាតិ - ảnh 1ពិធីប្រគល់រូបសញ្ញា រុងរឿងវៀតណាម ដល់បុគ្គលចំនួន១១ ដែលត្រូវបានលើកតម្កើង។ រូបថត៖ Minh Duc/VNA

សមូហភាពចំនួន ៥ និងបុគ្គលចំនួន ១១ នាក់ត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំនេះ។ ទាំងនេះគឺជាគំរូឆ្នើមៗដែលបំផុសសេចក្តីប្រាថ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ ថ្វីត្បិតតែស្ថិតក្នុងអាជីព វិស័យ និងមុខតំណែងផ្សេងៗគ្នាក៏ដោយ ក៏ពួកគេទាំងអស់គ្នាបានខិតខំក្រោកឈរឡើង ជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន។ ក្នុងចំណោមបុគ្គលដែលបានលើកតម្កើងនោះ មានសាស្ត្រាចារ្យវេជ្ជបណ្ឌិត Le Van Quang នាយកមន្ទីរពេទ្យ K ផងដែរ៖ “យើងខ្ញុំបានអនុវត្តបច្ចេកទេសទីរ៉ូអ៊ីតតាមផ្លូវមាត់ ចាប់តាំងពីឆ្នាំ ២០១៨មក ហើយនាពេលថ្មីៗនេះទើបបានអនុវត្តន៍យ៉ាងទូលំទូលាយ យើងក៏បានរៀបចំថ្នាក់រៀនផ្ទេរបច្ចេកទេសពីភាគខាងជើងទៅភាគខាងត្បូង ហើយត្រូវបានអន្តរជាតិទទួលស្គាល់។ ពីគំរូនេះ យើងខ្ញុំធ្វើការវះកាត់ក្រពេញទីរ៉ូអ៊ីតដោយមនុស្សយន្ត។ បច្ចេកទេសវះកាត់ដោយមនុស្សយន្តនេះ ទើបបានអនុវត្តន៍នៅអាមេរិក និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ មិនទាន់មាននរណាម្នាក់នៅអាស៊ីអាគ្នេយ៍បានធ្វើនោះទេ ប៉ុន្តែយើងខ្ញុំបានធ្វើការវះកាត់ចំនួន ៦ករណី និងទទួលបានពានរង្វាន់ពីសមាគមអឺរ៉ុបផងដែរ”។

កម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៣ បានជ្រើសរើសប្រធានបទ “ឆន្ទៈវៀតណាម” ដើម្បីលើកតម្កើង លឹកទឹកចិត្តកម្លាំងនិងស្មារតីជំនះពុះពារលើគ្រប់ការលំបាក និងបំណងប្រាថ្នាលះបង់របស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ