រឿងអាស្រូវនយោបាយនៅកូរ៉េខាងត្បូង៖ លោកស្រី Park Geun-hye បដិសេធ ឆ្លើយការសាកសួរ

(VOVWORLD) - នាថ្ងៃទី២៦ ធ្នូ អតីតប្រធានាធិបតីកូរ៉េខាងត្បូង

លោកស្រី Park Geun-hye បដិសេធចូលរួមការសាកសួរក្នុងពន្ធនាគារ

ដែលទាក់ទិនដល់ការចោទប្រកាន់ថា លោកស្រីរូបនេះបានទទួល

សំណូកប្រាក់រាប់ពាន់លានវ៉ុនពីស្ថាប័នចារកម្មជាតិ (NIS) ក្នុងរយៈពេល

កាន់តំណែង។

 រដ្ឋអាជ្ញាកូរ៉េខាងត្បូងមួយរូបឲ្យដឹងថា លោក រួមជាមួយបុគ្គលិកចំនួន២នាក់ទៀតនៃការិយាល័យ

រដ្ឋអាជ្ញាសេអ៊ូល បានទៅកាន់ មជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល នាព្រឹកថ្ងៃដដែល ដើម្បីសាកសួរ

លោកស្រីរូបនេះ។ ប៉ុន្តែ លោកស្រី Park បានបដិសេធឆ្លើយសំណួរទាំងអស់។        

តាមស្ថាប័នសមត្ថកិច្ចកូរ៉ខាងត្បូងថា NIS តែងតែប្រើប្រាស់ថវិកានៃស្ថាប័ន នេះដើម្បីទូទាត់ទឹកប្រាក់

ឡើងដល់ទៅ៣,៥លានដុល្លាអាមេរិកឲ្យលេខាធិការ ជាន់ខ្ពស់២រូបរបស់លោកស្រី Park Geun-hye

ចាប់ពីខែឧសភាឆ្នាំ២០១៣ដល់ ខែកក្កដាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ