រឿងអាស្រូវពងមាន់មានជាតិគីមីរីកសាយភាយនៅអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១០ សីហា រឿងអាស្រូវពងមាន់មានជាតិគីមីដែលបាន កើតមានឡើងនៅហូឡង់ បន្តរីករាយដាលនៅទ្វីបអឺរ៉ុប ក្នុងពេលដែល ប្រទេស ដាណឺម៉ាក រូម៉ានី និង Slovakia សុទ្ធតែរកឃើញបរិមាណធំពងមាន់ដែលជាប់ សង្ស័យមានជាតិគីមីសម្លាប់ដង្កូវ fipronil កំពុងលក់នៅទីផ្សារបណ្ដាប្រទេសនេះ ។
រឿងអាស្រូវពងមាន់មានជាតិគីមីរីកសាយភាយនៅអឺរ៉ុប  - ảnh 1 រឿងអាស្រូវពងមាន់មានជាតិគីមីរីកសាយភាយនៅអឺរ៉ុប 

(VOVworld) – នាថ្ងៃទី ១០ សីហា រឿងអាស្រូវពងមាន់មានជាតិគីមីដែលបាន កើតមានឡើងនៅហូឡង់ បន្តរីករាយដាលនៅទ្វីបអឺរ៉ុប ក្នុងពេលដែល ប្រទេស ដាណឺម៉ាក រូម៉ានី និង Slovakia សុទ្ធតែរកឃើញបរិមាណធំពងមាន់ដែលជាប់ សង្ស័យមានជាតិគីមីសម្លាប់ដង្កូវ fipronil កំពុងលក់នៅទីផ្សារបណ្ដាប្រទេសនេះ ។ ចំនួនពងមាន់ស្ងោវនេះត្រូវបានក្រុមហ៊ុនបែលហ្ស៊ីកមួយផ្គត់ផ្គង់និងលក់នៅ បណ្ដាហាងកាហ្វេនិងក្រុមហ៊ុនផ្គត់ផ្គង់អាហារ មិនត្រូវបានលក់ដ៏ទូលំទូលាយនៅ ហាងលក់រាយរបស់ដាណឺម៉ាក់ទេ។ ប៉ុន្តែ ស្ថាប័ននេះក៏បានឲ្យដឹងថា៖ បរិមាណ ពងមាន់នេះមិនគំរាមកំហែងដល់សុខភាពរបស់អតិថិជនដោយសារកំរិតថ្នាំ សម្លាប់ដង្កូវ fipronil នៅក្នុងពងទាបណាស់។ ទោះបីជានោះ fipronil គឺជាជាតិគីមី ពុលមួយប្រភេទក្តីដោយហេតុនេះចំនួនពងមាន់ពោលខាងលើនៅនឹងប្រមូលមកវិញ។ ស្ថាប័នម្ហូបអាហារនិងពេទ្យសត្វដាណឺម៉ាកកំពុងតាមដានយ៉ាងម៉ត់ចត់រឿងហេតុនេះ។ ក្នុងពេលនោះ រូម៉ានីបានជូនដំណឹងរកឃើញសុតលឿងចំនួន ១ តោនដែលមានជាតិគីមី fipronil ផ្ទុកនៅឃ្លាំងមួយប៉ែកខាងលិចប្រទេសនេះ។ ស្ថាប័នសុខាភិបាលពេទ្យសត្វនៃប្រទេសនេះបានឲ្យដឹងថា៖ បរិមាណផលិតផលនេះត្រូវបាននាំចូលពីអាល្លឺម៉ង់ប៉ុន្តែមិនទាន់លក់ទៅទីផ្សារនៅឡើយទេ។ នាថ្ងៃដដែល ក្រសួងកសិកម្ម Slovakia ក៏បានជូនដំណឹងរកឃើញឡូពងមាន់ មានជាតិគីមីពុលនេះផងដែរ។

        ក្នុងព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១០ សីហា អ្នកធ្វើស៊ើបអង្គេត ហូឡង់បានចាប់ខ្លួនមុខសញ្ញាជាប់សង្ស័យចំនួន ២ នាក់ដែលទាក់ទិនដល់រឿង អាស្រូវពងមាន់មានជាតិគីមីពុល fipronil។ សារព័រត៌មាននៃប្រទេសនេះបានឲ្យ ដឹងថា៖ ក្រុមហ៊ុនជាប់សង្ស័យអាចជា Chickfriend៕

ប្រតិកម្មទៅវិញ

ផ្សេងៗ