រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើគោលដៅ ដំណោះស្រាយយុទ្ធសាស្ត្រសម្រាប់នីតិកាលថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ សីហា នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបើកសម័យប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងអនុម័តលើកម្មវិធីនយោបាយសម្រាប់នីតិកាលទី ៧ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព” ក៏ដូចជាខ្លឹមសារសំខាន់ៗ ជាច្រើនទៀត។

រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើគោលដៅ ដំណោះស្រាយយុទ្ធសាស្ត្រសម្រាប់នីតិកាលថ្មី - ảnh 1លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
(រូបថត៖ AFP/VNA)
ខ្លឹមសារសំខាន់មួយនៃសម័យប្រជុំលើកនេះគឺ ពិភាក្សា និងអនុម័តលើ "យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១" ដើម្បីគោលដៅ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព" រួមជាមួយនឹងបេសកកម្ម និងគោលដៅជាប្រវត្តិសាស្ត្រនៃ កម្មវិធីនយោបាយដែលបង្ហាញដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មេដឹកនាំ កម្ពុជារូបនេះបានបញ្ជាក់ថា "យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" របស់រដ្ឋា ភិបាលថ្មី គឺសំដៅរក្សាសន្តិភាពដែលសម្រេចបាន ពូនជ្រុំសន្ទុះកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍទូទៅ។ ទន្ទឹមនឹងនោះ នាំកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ ឆ្ពោះទៅរកចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពធន់ និងការសម្របខ្លួនក្នុងវិស័យចំនួន៥ រួមមាន៖ សេវាសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនធានមនុស្ស-សង្គម និង បរិស្ថានដោយផ្សាភ្ជាប់នឹងសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ