រាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូនកម្មាភិបាលការទូត និងសារព័ត៌មានវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ២ មករា នៅ រាជធានីភ្នំពេញ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំ ពិធីបំពាក់មេដាយសហមេត្រី - មេដាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់កម្មាភិបាលស្ថានទូត និងអ្នកយកព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូនកម្មាភិបាលការទូត និងសារព័ត៌មានវៀតណាម - ảnh 1រាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូនកម្មាភិបាលការទូត និងសារព័ត៌មានវៀតណាម 

នាព្រឹកថ្ងៃទី ២ មករា នៅ រាជធានីភ្នំពេញ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំ ពិធីបំពាក់មេដាយសហមេត្រី - មេដាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់កម្មាភិបាលស្ថានទូត និងអ្នកយកព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីកសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធិបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូត និងស្ថាប័នផ្សព្វផ្សាយវៀតណាមនានា ដែលក្នុងរយៈពេលកន្លងទៅបានរួមវិភាគទានជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍ចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ស្ថានទូតវៀតណាម និងស្ថាប័នតំណាងសារព័ត៌មានវៀតណាមនានាប្រចាំនៅកម្ពុជាបានរួមចំណែកពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងយូរអង្វែងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ