រាជរដ្ឋាភិបាលអង់គ្លេសស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក
(VOVWORLD) - ក្នុងអត្ថបទសរសេរចុះផ្សាយលើកាសែត The Telegraph កាលពីថ្ងៃទី ២៧ ខែធ្នូ លោករដ្ឋមន្រ្តី Dominic Raab បានបញ្ជាក់ថា អង់គ្លេសកំពុងស្វែង រកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអូស្ត្រាលី អាមេរិក ហើយជាពិសេសគឺ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលជាទីផ្សារមានកំណើនដ៏ធំសម្បើម នៅពេលអនាគត។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab នៅក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ធ្នូ។ (រូបថត៖ REUTERS) |
បន្ទាប់ពីអង់គ្លេសនិងសហភាពអឺរ៉ុប (EU) សម្រេចបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្រោយ Brexit រួចមក រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានឲ្យដឹងថា ប្រទេសនេះកំពុងតាមរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយអូស្ត្រាលី អាមេរិក និងប្រទេសផ្សេងៗនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។
ក្នុងអត្ថបទសរសេរចុះផ្សាយលើកាសែត The Telegraph កាលពីថ្ងៃទី ២៧ ខែធ្នូ លោករដ្ឋមន្រ្តី Dominic Raab បានបញ្ជាក់ថា អង់គ្លេសកំពុងស្វែង រកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអូស្ត្រាលី អាមេរិក ហើយជាពិសេសគឺ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលជាទីផ្សារមានកំណើនដ៏ធំសម្បើម នៅពេលអនាគត។
នាថ្ងៃដដែល ក្រសួងពាណិជ្ជកម្មអង់គ្លេសបានជូនដំណឹងថា ប្រទេស នេះនឹងតួរគី ទំនងជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនាថ្ងៃទី២៩ ខែធ្នូ។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំទី៥ ដែលអង់ គ្លេសបានចូលរួមចរចា ក្រោយពីកិច្ចព្រមព្រៀងជាមួយជប៉ុន កាណាដា ស៊ុយអែតនិងន័រវេស៕