រញ្ជួយដីនៅប្រទេសម៉ារ៉ុក៖ OIC អំពាវនាវឱ្យមានការបង្កើនជំនួយសម្រាប់ការងារជួយសង្គ្រោះ

(VOVWORLD) - នៅថ្ងៃទី ១០ ខែកញ្ញា អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) លោក Hissein Brahim Taha បានអំពាវនាវដល់ប្រទេសជាសមាជិក អង្គការមនុស្សធម៌ និងសហគមន៍អន្តរជាតិ គាំទ្រដល់ការជួយសង្គ្រោះជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក។

ការរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅយប់ថ្ងៃទី ៨ ខែកញ្ញា បានបំផ្លាញភូមិទាំងមូលនៅក្នុងតំបន់ភ្នំ Atlas។ នេះគឺជាការរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ យោងតាមស្ថិតិថ្មីបំផុតរបស់ក្រសួងមហាផ្ទៃម៉ារ៉ុក មនុស្សជាង ២.០០០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីនៅចម្ងាយជាង ៧០ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុងទេសចរណ៍ Marrakesh។ កងកម្លាំងជួយសង្គ្រោះរបស់ម៉ារ៉ុក បច្ចុប្បន្នកំពុងប្រជែងជាមួយពេលវេលា ដើម្បីស្វែងរកជនរងគ្រោះដែលនៅតែជាប់ក្នុងគំនរបាក់បែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ