រដ្ឋ Sachsen – Anhalt នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ស្វែងរកឱកាសសហប្រតិបត្តិការទេសចរណ៍នៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ៥ ខែមិនានៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម គណៈប្រតិភូសមាជិកសភារដ្ឋ Sachsen – Anhalt នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជួបធ្វើការ និងសិក្សាស្រាវជ្រាវលើវិស័យទេសចរណ៍នៅខេត្ត Quang Ninh សំដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ទិដ្ឋភាពនៃជំនួប |
បន្ទាប់ពីបានស្តាប់ការឧទ្ទេសនាមអំពីសក្តានុពលក្នុងការធ្វើអាជីវកម្មលើវិស័យទេសចរណ៍របស់ខេត្ត Quang Ninh មក គណប្រតិភូសមាជិកសភារដ្ឋ Sachsen – Anhalt បានសម្ដែងនូវការយកចិត្តទុកដាក់ជាពិសេសទៅលើបេតិកភណ្ឌធម្មជាតិឈូងសមុទ្រ Ha Long និងផលិតផលទេសចរណ៍ថ្មី របស់ខេត្ត Quang Ninh ។ ក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរអាល្លឺម៉ង់ ចំនួន ២៣០ ពាន់នាក់បានធ្វើដំណើរមកវៀតណាម ដែលក្នុងនោះខេត្ត Quang Ninh ស្រូបយក ១/៤ ផងដែរ។
អញ្ជើញថ្លែងនៅទីនេះ លោក Daniel Sturm ប្រធានគណប្រតិភូបានចាត់ទុកថាភាគីទាំងពីរនៅតែមានសក្តានុពលដ៏ធំធេង ដើម្បីសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌។ គណប្រតិភូក៏មានបំណងចង់ផ្លាស់ប្ដូរបទពិសោធន៍អភិវឌ្ឍន៍ទេសចរណ៍និងបណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពខ្ពស់នាពេលខាងមុខ៕