រដ្ឋ Victoria នៃប្រទេសអូស្រ្តាលី ប្រកាសបើកការិយាល័យវិនិយោគនិងពាណិជ្ជកម្មនៅទីក្រុងហូជីមិញ
(VOVWORLD) - សេចក្តីជូនដំណឹងរបស់រដ្ឋ Victoria បានសង្កត់ធ្ងន់ថាយុទ្ធសាស្ត្រវិនិយោគនិងពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍របស់ រដ្ឋ Victoriaបានកំណត់ថាវៀតណាមជាទីផ្សារអាទិភាពមួយ ជាពិសេសក្នុងវិស័យឧត្តមសិក្សានិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN) |
នាថ្ងៃទី ២២ ខែតុលា ថ្នាក់ដឹកនាំ រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីបានប្រកាសបើកការិយាល័យវិនិយោគនិងពាណិជ្ជកម្មនៅទីក្រុងហូជីមិញដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជាបង្កើតឱកាសដោះដូរពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសរបស់រដ្ឋ Victoria និងវៀតណាម។
សេចក្តីជូនដំណឹងរបស់រដ្ឋ Victoria បានសង្កត់ធ្ងន់ថាយុទ្ធសាស្ត្រវិនិយោគនិងពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍របស់ រដ្ឋ Victoriaបានកំណត់ថាវៀតណាមជាទីផ្សារអាទិភាពមួយ ជាពិសេសក្នុងវិស័យឧត្តមសិក្សានិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រដ្ឋ Victoria បានវាយតម្លៃថាវៀតណាម គឺជាខឿនសេដ្ឋកិច្ច ដែលរីកចម្រើននៃ សតវត្សរ៍ទី ២១។ រូបសណ្ឋានសេដ្ឋកិច្ចតាមទិសនាំចេញរបស់វៀតណាម នៅតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្នុងបរិបទដែលពាណិជ្ជកម្មសកលលោកកំពុងធ្លាក់ចុះ ហើយថែមទាំងបង្កើតឱកាសនាំចេញយ៉ាងសំខាន់សម្រាប់សហគ្រាសរដ្ឋ Victoria លើគ្រប់វិស័យ៕