រដ្ឋ Virginia (អាមេរិក) អបអរសាទរចំពោះខេត្តក្រុងវៀតណាមមកស្វែងយល់ឱកាសសហប្រតិបត្តិការ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្សព្វផ្សាយមូលដ្ឋានវៀតណាមនៅអាមេរិក (VPR USA - ២០១៧) តំណាងថ្នាក់ដឹកនាំមូលដ្ឋាន ហាណូយ Ba Ria- Vung Tau Dong Nai Long An Quang Tri Thai Nguyen និងសមាគមសហគ្រិនវ័យក្មេងវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋ Virginia អាមេរិក។
រដ្ឋ Virginia (អាមេរិក) អបអរសាទរចំពោះខេត្តក្រុងវៀតណាមមកស្វែងយល់ឱកាសសហប្រតិបត្តិការ |
ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្សព្វផ្សាយមូលដ្ឋានវៀតណាមនៅអាមេរិក (VPR USA - ២០១៧) តំណាងថ្នាក់ដឹកនាំមូលដ្ឋាន ហាណូយ Ba Ria- Vung Tau Dong Nai Long An Quang Tri Thai Nguyen និងសមាគមសហគ្រិនវ័យក្មេងវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋ Virginia អាមេរិក។ នៅទីនេះ តំណាងសហគ្រាសជាង៥០ នៃរដ្ឋ Virginia និងតំបន់ជុំវិញ ថ្នាក់ដឹកនាំមូលដ្ឋាន និងសហគ្រាសវៀតណាមជាង ៥០ បានចូលរួមសន្និសីទ "តភ្ជាប់រដ្ឋ Virginia - វៀតណាម" ។ សហគ្រាសនៃភាគីទាំងពីរបានពិភាក្សាយ៉ាងជាក់ស្ដែងនូវគម្រោងការណ៍ជាច្រើន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ បន្ទាប់ពីសន្និសីទនេះ បានប្រព្រឹត្តិទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋ Virginia ជាមួយដៃគូវៀតណាម។ នេះគឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកដំបូងរវាងរដ្ឋសំខាន់នាំមុខគេរបស់អាមេរិកជាមួយក្រុមមូលដ្ឋានសំខាន់របស់វៀតណាម ដើម្បីឆ្ពោះទៅគោលដៅបើកទូលាយទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ច ហើយតាមនោះរួមវិភាគទានអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម អាមេរិក។ បណ្ដាវិស័យសហប្រតិបត្តិការសំខាន់ៗរួមមាន៖ កសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមសមុទ្រ ឱសថ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ថាមពល ការពារបរិស្ថាននិងការអប់រំបណ្តុះបណ្តាលជាដើម ៕