រដ្ឋជាច្រើនរបស់អាមេរិកដាក់ពាក្យបណ្ដឹងរដ្ឋអំណាចប្រធានាធិបតី Donald Trump អំពីការលុបចោល DACA

(VOVWORLD) - សំដៅប្រឆាំងជំទាស់សេចក្ដីសំរេចរបស់ប្រធានាធិបតីលោក Donald Trump ដែលលុបចោលកម្មវិធីពន្យាពេលធ្វើសកម្មភាពចំពោះជនអន្តោ ប្រវេសន៍ចូលក្នុងអាមេរិកនាគ្រាកុមារភាព (ហៅកាត់ថា DACA) នោះ អាជ្ញាធរ រដ្ឋចំនួន១៥របស់អាមេរិកនិងខ័ណ្ឌ Columbia បានរួមគ្នាដាក់ពាក្យបណ្ដឹងរដ្ឋ អំណាចសហរដ្ឋ។ 
រដ្ឋជាច្រើនរបស់អាមេរិកដាក់ពាក្យបណ្ដឹងរដ្ឋអំណាចប្រធានាធិបតី Donald Trump អំពីការលុបចោល DACA - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)

(VOVworld) - សំដៅប្រឆាំងជំទាស់សេចក្ដីសំរេចរបស់ប្រធានាធិបតីលោក Donald Trump ដែល លុបចោលកម្មវិធីពន្យាពេលធ្វើសកម្មភាពចំពោះជនអន្តោ ប្រវេសន៍ចូលក្នុងអាមេរិកនាគ្រាកុមារភាព (ហៅកាត់ថា DACA) នោះ អាជ្ញាធរ រដ្ឋចំនួន១៥របស់អាមេរិកនិងខ័ណ្ឌ Columbia បានរួមគ្នាដាក់ពាក្យបណ្ដឹងរដ្ឋ អំណាចសហរដ្ឋ។ ជាក់ស្ដែងគឺ ក្នុងញត្តិដាក់ជូនតុលាការសហរដ្ឋក្រុងញូយ៉ក់ នាថ្ងៃទី៦ កញ្ញា អគ្គមេធាវីនៃរដ្ឋទាំង១៥ពោលខាងលើនិងខ័ណ្ឌ Columbia បាន ចោទប្រកាន់រដ្ឋអំណាចប្រធានាធិបតីលោក Donald Trump មានអំពើរើសអើង ចំពោះជនអន្តោប្រវេសន៍ដើមម៉ិកស៊ិក ដែលស្រូបយក៧៨%នៃបរិមាណមនុស្ស ក្រោមការគាំពាររបស់ DACA ហើយរំលោភបំពានទៅលើគោលការណ៍ជំនុំជម្រះ ដោយសមភាពដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក ក៏ដូចជាបង្កឡើងការ ខូចខាតចំពោះប្រជាជននិងខឿនសេដ្ឋកិច្ចនៃរដ្ឋទាំងនេះ។ ថ្លែងមតិទៅកាន់មជ្ឈ ដ្ឋានអ្នកយកព័ត៌មាន អគ្គមេធាវីរដ្ឋញូយ៉ក់លោក Eric T. Schneiderman អះអាង ថា ជនអន្តោប្រវេសន៍ជាប្រភពធនធានរស់នៅរបស់រដ្ឋញូយ៉ក់ ហើយសេចក្ដី សំរេចរបស់ប្រធានាធិបតី Trump បានបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន ញូយ៉ក់ចំនួន៤២ពាន់នាក់។ លោកសង្កត់ធ្ងន់ថា ក្រុមមនុស្សនេះគោរពច្បាប់ បង់ពន្ធគ្រប់គ្រាន់ដូច្នេះបានជាមានសិទ្ធិដើម្បីស្នាក់នៅអាមេរិកនិងអនុវត្តសុបិន្តអាមេរិករបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ