រដ្ឋទាំងអស់នៅអាមេរិកបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី
(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ រដ្ឋ Virginia ខាងលិចបានក្លាយជារដ្ឋចុងក្រោយបង្អស់ក្នុងការបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ដូណាល់ត្រាំ (Donald Trump) (ខាងស្តាំ) និង អតីតប្រធានាធិបតីអាមេរិកលោក ចូបៃដិន (Joe Biden) (រូបថត៖ Reuters) |
នៅដំណាច់ថ្ងៃទី ៩ ខែធ្នូ រដ្ឋទាំង ៥០ និងរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកបានបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោត ដែលមានន័យថានេះគឺជា «ជ័យជំនះមួយដែលពិបាកធ្វើបញ្ច្រាស» របស់លោក ចូបៃដិន (Joe Biden)។
នាថ្ងៃទី ៩ ខែធ្នូ រដ្ឋ Virginia ខាងលិចបានក្លាយជារដ្ឋចុងក្រោយបង្អស់ក្នុងការបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ទោះបីជានៅក្នុងរដ្ឋនេះ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ដូណាល់ត្រាំ (Donald Trump) ទទួលបានជ័យជំនះដោយមានសំឡេងគំាំទ្ររបស់អង្គបោះឆ្នោតចំនួន ៥ រូបក៏ដោយ ប៉ុន្តែលទ្ធផលនេះមិនគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្ថានភាពនាបច្ចុប្បន្ននៅឡើយ។ ជាមួយនឹងសន្លឹកអង្គឆ្នោតចំនួន ២៣២ រូបដែលទទួលបានពីនេះ លោកដូណាល់ត្រាំ នៅតែមានគម្លាតឆ្ងាយពីចំនួនអង្គបោះឆ្នោតចំនួន ២៧០ ជាចាំ បាច់៕