រដ្ឋធានី Vienna ប្រទេសអូទ្រីសនៅតែរក្សាបាននូវឋានៈជាទីក្រុងគួរឱ្យរស់នៅបំផុតនៅលើពិភពលោក
(VOVWORLD) - យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលទើបតែប្រកាសដោយទីភ្នាក់ងារចារកម្មសេដ្ឋកិច្ច (EIU) នាថ្ងៃទី ៣ ខែកញ្ញា បានឲ្យដឹងថា រដ្ឋធានី Vienna ប្រទេស អូទ្រីសនៅតែបន្តរក្សាបាននូវចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីក្រុងដែលគួរអោយរស់នៅបំផុតនៅលើពិភព លោក។
Vienna ជាទីក្រុងគួរឱ្យរស់នៅបំផុតនៅលើពិភពលោក |
ជារៀងរាល់ ឆ្នាំ EIU នឹងដាក់ពិន្ទុចំពោះទីក្រុងចំនួន ១៤០ នៅលើពិភពលោក តាមកំរិត ១០០ ពិន្ទុ ដោយឈរផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា ភាពស្តង់ដារក្នុងការរស់នៅ អត្រាឧក្រិដ្ឋកម្ម ហេដ្ឋារចនាសម្ព័ន្ធចរាចរ លទ្ធភាពទទួលបានពីការអប់រំនិងសុខភាព ក៏ដូចជាស្ថេរភាពសេដ្ឋកិច្ចនិងនយោបាយជាដើម។
គួរជម្រាបថារដ្ឋធានី Vienna នៃប្រទេអូទ្រីសទទួលបាន ៩៩,១ ពិន្ទុ ដោយបន្តទទួលបានឋានៈជាទីក្រុងដែលគួរឱ្យរស់នៅបំផុតនៅលើពិភពលោកក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នាផងដែរ៕