រដ្ឋធានីនៃប្រទេសអូទ្រីស រក្សាកិត្តិនាមជាទីក្រុងដែលគួរឲ្យចង់រស់នៅបំផុតនៅលើពិភពលោក
(VOVWORLD) - រដ្ឋធានីវីយ៉ែនរបស់អូទ្រីស ជាថ្មីម្តងទៀតបានក្លាយជាទីក្រុងដែលគួរឲ្យចង់រស់នៅបំផុតនៅលើពិភពលោក ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ Economist Intelligence Unit (EIU) ទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចរបស់ទស្សនាវដ្តី Economist ។
ទីក្រងុវីយ៉ែនជាថ្មីម្តងទៀតបានក្លាយជាទីក្រុងដែលគួរឲ្យចង់រស់នៅបំផុតនៅលើពិភពលោក។ រូបថត៖ AFP |
នេះគឺជាឆ្នាំទីពីរជាប់ៗគ្នាដែលទីក្រុងវីយែនបានរក្សាឋានៈកំពូលក្នុងបញ្ជីទីក្រុងដែលគួរឲ្យចង់រស់នៅ ដែលត្រូវបានវាយតម្លៃដោយ EIU ។
យោងតាមរបាយការណ៍របស់ EIU ដែលចេញផ្សាយកាលពីថ្ងៃទី ២២ ខែមិថុនា សន្ទស្សន៍គួរឲ្យចង់រស់នៅជាសកល (Global Liveability Index) បានវាយតម្លៃថា ជោគជ័យរបស់ទីក្រុងវីយ៉ែនគឺដោយសារកត្តាមួយចំនួនដូចជាស្ថិរភាព វប្បធម៌ និងការលេងកម្សាន្ត ហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន សេវាកម្ម អប់រំនិងវេជ្ជសាស្រ្តល្អ។ ទីក្រុង Copenhagen (ដាណឺម៉ាក) បន្តរក្សាចំណាត់ថ្នាក់លេខ ២ ខណៈដែលទីក្រុងអូស្ត្រាលី Sydney និង Melbourne ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ នៃទីក្រុងដែលគួរឲ្យរស់នៅបំផុតនៅលើពិភពលោក៕