រដ្ឋធានីហាណូយធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា Sea Game 31 និង Para Games 11

(VOVWORLD) -នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឯកភាពនឹងការដែល ទីក្រុងហាណូយនឹងរៀបចំព្រឹត្តិការណ៍កីឡា Sea Game 31 និង Para Games 11 នៅឆ្នាំ២០២១។
រដ្ឋធានីហាណូយធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា Sea Game 31 និង Para Games 11 - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យផ្នែកកីឡាត្រៀមរៀបចំគ្រប់វិសយដើម្បីសម្រេចបាននូវស្នាដៃល្អបំផុតក្នុងព្រឹត្តិការណ៍ កីឡា Sea Games 31

ដើម្បីធានាដំណើរការត្រៀមរៀបចំនិងអនុវត្តព្រឹត្តិការន៍នេះប្រកបដោយប្រសិទ្ធិភាពនិងត្រឹមត្រូវតាមការកំណត់  លោក Nguyen Xuan Phuc ប្រគល់ឲ្យក្រសួង វប្បធម៍ កីឡា និងទេសចរណ៍វៀតណាមរៀបចំសំណើរសុំនិងរាយការណ៍ដាក់ ជូនការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមក្នុងខែកក្កដាឆ្នាំ២០១៨ដើម្បីស្នើសុំយោបល់ស្តីពីគោលការណ៍រៀបចំព្រឹត្តិការណ៍កីឡា Sea Games 31 និង Para Games 11នៅឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ។ការរៀបចំព្រឹត្តិការណ៍នេះមិនត្រឹមតែជាភារកិច្ចនិងកិត្តិយសរបស់វៀតណាម ប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានជម្រុញចលនាកីឡាក្នុងប្រទេស និងផ្សព្វ ផ្សាយរូបភាពទឹកដីមនុស្សវៀតណាមដល់មិត្តភ័ក្តអន្តរជាតិទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ