រដ្ឋធានីហាណូយនិងទីក្រុងវៀងច័ន្ទបង្កើនកិច្ចសហប្រតិបត្តិការ

រដ្ឋធានីហាណូយនិងទីក្រុងវៀងច័ន្ទបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋធានីហាណូយនិងទីក្រុងវៀងច័ន្ទបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងវៀងច័ន្ទ (ឡាវ) លេខាគណៈ​កម្មាធិ
ការបក្ស និងជាអភិបាលរដ្ឋធានីវៀងច័ន្ទ លោក Sinlavong Khoutphay​thoun បាន
ជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយអនុ​ប្រធាន​គណៈ​កម្មាធិ
ការប្រជាជន លោក Nguyen The Hung ដែលកំពុងបំពេញទស្សន​កិច្ច​នៅឡាវ នឹង
ចូលរួមកិច្ចប្រជុំលើកទី១០ វេទិកាគមនាគមន៍ ចីរភាពស្ដីអំពីបរិស្ថាន​ទ្វីបអាស៊ី។ នៅ
ក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ឆ្នាំ ២០១៧​ជាឆ្នាំសំ​ខាន់​មួយ ក្នុងទំ
នាក់ទំនងពិសេសវៀតណាម-ឡាវ ប្រទេសទាំងពីរបានរួមគ្នា​រៀបចំ​ពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត ​និង​៤០ឆ្នាំ ចុះហត្ថលេខាលើ
អនុសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ ទីក្រុងហាណូយ និងទីក្រុង
វៀងច័ន្ទ ជាតំបន់រៀបចំព្រឹត្តិការណ៍សំខាន់ៗ នៃទិវាដ៏មហោឡារឹកនេះ។ ភាគីទាំងពីរ
បានអះអាងរួមសហការជាមួយគ្នាប្រកបដោយជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពជាក់
ស្ដែង មានអត្ថន័យ​រួមចំណែក​ពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីសាមគ្គី
ភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ