រដ្ឋធានីហាណូយនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការ

រដ្ឋធានីហាណូយនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយ លោក Hoang Trung Hai បានអញ្ជើញទទួលជួបអភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស។

(VOVworld)-នាថ្ងៃទី២៦ធ្នូ នៅទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុង
 ហាណូយ លោក Hoang Trung Hai បានអញ្ជើញទទួលជួបធ្វើការជាមួយគណៈ
ប្រតិភូជាន់ខ្ពស់របស់រាជធានីភ្នំពេញប្រទេសកម្ពុជា ដឹកនាំដោយអភិបាលរាជធានី
 ភ្នំពេញ លោក ប៉ា សុជាតិវង្ស។ ក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុង
 ហាណូយ លោក Hoang Trung Hai បានជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ច
ការងាររវាងគណៈប្រតិភូគ្រប់ជាន់ថ្នាក់នេះ ទំនាក់ទំនងដ៏ល្អប្រសើររវាងរដ្ឋធានីហា
 ណូយជាមួយរាជធានីភ្នំពេញនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ រីឯ
ខ្លួនវិញអភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស មានបំណងថា  នាពេល​
ខាងមុខ រដ្ឋធានីហាណូយនិងរាជធានីភ្នំពេញនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ។

        ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក
Nguyen Duc Chung បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ រាជធានី
ភ្នំពេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ