រដ្ឋធានីហាណូយបង្កើនកិច្ចសហប្រតិបតិ្តការផ្សព្វផ្សាយរូបភាពនៅលើប៉ុស្តិ៍ CNN
(VOVWORLD) - តាមនោះ ក្នុងដំណាក់កាលពោលខាងលើ CNN នឹងបន្តឧទ្ទេសនាមអំពី ទីក្រុងហាណូយ តាមរយៈលក្ខណៈវប្បធម៌ ប្រវត្តិសាស្ត្រនិងមនុស្សហាណូយ ក៏ដូចជាការតភ្ជាប់ជាមួយកន្លែងផ្សេងៗទូទាំងប្រទេសផងដែរ។ CNN នឹងរួម ដំណើរជាមួយការអភិវឌ្ឍនៃទីក្រុងហាណូយនាពេលអនាគត តាមរយៈ ព្រឹត្តិការណ៍អន្តរជាតិនានា ផងដែរ។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ TTXVN) |
នាថ្ងៃទី២០ ខែឧសភា នៅរដ្ឋធានីហាណូយ អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយលោក Ngo Van Quy និងលោកស្រី Sunita Rajan អនុប្រធានជាន់ខ្ពស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃបណ្ដាញទូរទស្សន៍ខ្សែកាប CNN (អាមេរិក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកម្មវិធីសហប្រតិ បតិ្តការឃោសនាផ្សព្វផ្សាយទីក្រុងហាណូយនៅលើប៉ុស្តិ៍ CNN ក្នុងដំណាក់កាល ២០១៩-២០២៤។
តាមនោះ ក្នុងដំណាក់កាលពោលខាងលើ CNN នឹងបន្តឧទ្ទេសនាមអំពី ទីក្រុងហាណូយ តាមរយៈលក្ខណៈវប្បធម៌ ប្រវត្តិសាស្ត្រនិងមនុស្សហាណូយ ក៏ដូចជាការតភ្ជាប់ជាមួយកន្លែងផ្សេងៗទូទាំងប្រទេសផងដែរ។ CNN នឹងរួម ដំណើរជាមួយការអភិវឌ្ឍនៃទីក្រុងហាណូយនាពេលអនាគត តាមរយៈ ព្រឹត្តិការណ៍អន្តរជាតិនានា ផងដែរ។
នាឆ្នាំ២០១៩ CNN នឹងឧទ្ទេសនាមអំពីទីក្រុងហាណូយ ដូចជាគោលដៅ មួយគួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរតាមរយៈលក្ខណៈវប្បធម៌ បេតិ កភណ្ឌ ប្រវត្តិសាស្ត្រ និងមនុស្សហាណូយ។ នាឆ្នាំ២០២០ ដែលជាឆ្នាំប្រព្រឹត្តទៅ ការប្រណាំងរថយន្ត F1 ជាលើកដំបូងនៅហាណូយនោះ CNN នឹងផលិតកម្មវិធី ស្ដីពីហាណូយនិង F1 ព្រមទាំងលើកទឹកចិត្តភ្ញៀវទេសចមកដល់វៀតណាម។ នាឆ្នាំ២០២១ CNN នឹងជំរុញអោយភ្ញៀវទេសចរស្វែងយល់យ៉ាងជ្រាលជ្រៅថែម ទៀតអំពីហាណូយ តាមរយៈតម្លៃវប្បធម៌ប្រវត្តិសាស្ត្រ ក៏ដូចជាព្រឹត្តិការណ៍កីឡា អន្តរជាតិដូចជា F1 និង SEA Games ៣១។ នាឆ្នាំ ២០២២ CNN នឹងឧទ្ទេសនាម អំពីនវានុវត្តភាពនៃទីក្រុងហាណូយនិងប្រទេសវៀតណាម ដូចជាមជ្ឈមណ្ឌល នវានុវត្តភាពមួយនៅលើពិភពលោក។ នាឆ្នាំ២០២៣និងឆ្នាំ២០២៤ CNN នឹង ឧទ្ទេសនាមអំពីអនាគតនៃទីក្រុងហាណូយ ដែលជាច្រកទ្វារតភ្ជាប់នឹងខេត្តក្រុង ផ្សេងៗនៅប្រទេសវៀតណាម ព្រមទាំងធ្វើសមាហរណកម្មជាមួយទីក្រុងជឿន លឿនផ្សេងៗលើពិភពលោក ផងដែរ៕