រដ្ឋធានីហាណូយបន្តកំណែទម្រង់រដ្ឋបាល ធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគ
(VOVWORLD) - ទីក្រុងហាណូយបានបញ្ចប់គោលដៅអភិវឌ្ឍន៍ចំនួន ២២/២២ ដែលបានកំណត់ ក្នុងនោះ គោលដៅចំនួន ៥ លើសពីផែនការ; ផលិតផលក្នុងស្រុកសរុប GRDP កើនឡើង ៨,៩%។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ - លោក Dinh Tien Dung (រូបថត៖ VOV) |
ក្នុងបទសម្ភាសជាមួយអ្នក យកព័ត៌មាននៃវិទ្យុសម្លេង វៀតណាម លោក Dinh Tien Dung លេខាគណៈ កម្មាធិការបក្សទីក្រុងហាណូយបានមានប្រសាស ន៍ថា៖ “ឆ្នាំ២០២២ ផ្ទាំងរូបភាពសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានីមានភាពរីក ចម្រើន។ ទីក្រុងហាណូយបានបញ្ចប់គោលដៅអភិវឌ្ឍន៍ចំនួន ២២/២២ ដែលបានកំណត់ ក្នុងនោះ គោលដៅចំនួន ៥ លើសពីផែនការ; ផលិតផលក្នុងស្រុកសរុប GRDP កើនឡើង ៨,៩%; មាត្រដ្ឋានសេដ្ឋកិច្ចឈានដល់ប្រហែល ៥០ ពាន់លានដុល្លារអាមេរិក។ ទីក្រុងបានទាក់ទាញទុន វិនិយោគផ្ទាល់ពីបរទេសជិត ១,៧ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ១០% បើធៀបនឹងឆ្នាំ ២០២១។ នៅឆ្នាំ ២០២៣ ទីក្រុងបន្តកំណែទម្រង់រដ្ឋបាល ធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគអាជីវកម្ម ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជន និងអាជីវកម្ម; ពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច អភិវឌ្ឍន៍ឧស្សាហកម្មដោយផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យា ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។
បើយោងតាមប្រសាសន៍របស់លោក Dinh Tien Dung៖ “ក្នុងឆ្នាំ ២០២៣ ទីក្រុងខិតខំបន្តសម្រេចឲ្យបាន និងលើសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២២/២២ ហើយផលិតផលក្នុងស្រុកសរុបនៅក្នុងតំបន់ GRDP នឹងកើនឡើង ៧% ឬច្រើនជាងនេះ។ ការគ្រប់គ្រងសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់កើនឡើងក្រោម ៤,៥%... ទីក្រុងហាណូយត្រូវធានាឱ្យមានតុល្យភាពសំខាន់ៗ ហើយទន្ទឹមនឹងនោះ ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តភារកិច្ចសំខាន់ៗដែលមានអត្ថន័យ ដើម្បីបង្កើតកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍរដ្ឋធានីនៅចំពោះមុខ និងយូរអង្វែង។ នោះគឺ ត្រូវបានបញ្ចប់ និងដាក់ជូននាយករដ្ឋមន្រ្តី នូវផែនការមេទីក្រុងហាណូយ ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការកែសម្រួលរួមនៃផែនការមេសាងសង់រដ្ឋធានីដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០៕