រដ្ឋធានីហាណូយអបអរសាទរខួបគម្រប់ ១០១០ ឆ្នាំនៃ Thang Long - ហាណូយដោយមានសកម្មភាពជាច្រើន
(VOVWORLD) - មជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម សហការជាមួយសមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហាណូយ រៀបចំពិធីបុណ្យបណ្តែតប្រទីព និងពិធីបុណ្យឧទ្ទិសបួងសួងសុំសេចក្តីសុខសម្រើន និងសន្តិភាពដល់ប្រជាជនទាំងមូលក្នុងឱកាសខួបគម្រប់ ១០១០ ឆ្នាំនៃ Thang Long - ហាណូយ។
ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem លោក Pham Tuan Long អញ្ជើញថ្លែងក្នុងពិធី |
នាយប់ថ្ងៃទី ៩ ខែតុលា នៅវត្ត Tran Quoc មជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម សហការជាមួយសមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហាណូយ រៀបចំពិធីបុណ្យបណ្តែតប្រទីព និងពិធីបុណ្យឧទ្ទិសបួងសួងសុំសេចក្តីសុខសម្រើន និងសន្តិភាពដល់ប្រជាជនទាំងមូលក្នុងឱកាសខួបគម្រប់ ១០១០ ឆ្នាំនៃ Thang Long - ហាណូយ។
នៅឆ្នាំនេះ ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ពិធីបុណ្យនេះត្រឹមតែសំដែងការបណ្តែតប្រទីពតែប៉ុណ្ណោះ។ រីឯពិធីឧទិ្ទសបួងសួងសុំសេចក្តីសុខចម្រើន និងសន្តិភាពត្រូវបានប្រារព្ធយ៉ាងឧឡារិក។ លោកស្រី Nguyen Thi Lien ប្រជាជនទីក្រុងហាណូយម្នាក់ដែលចូលរួមពិធីបុណ្យសំដែងប្រទីព បានចែករំលែក៖ “ នៅឆ្នាំនេះជាឆ្នាំរំលឹកទិវារំដោះរដ្ឋធានី ថ្ងៃទី១០ ខែតុលា ដោយមានការសំដែងការបណ្តែតប្រទីព ហេតុដូច្នេះខ្ញុំបានរៀបចំកិច្ចការផ្ទះឲ្យបានរួចរាល់ហើយ ទើបតែមកចូលរួមពិធីបុណ្យនេះតែម្តង។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាប្រជាជនរបស់ប្រទេសវៀតណាម ក៏ដូចជាប្រជាជនរបស់រដ្ឋធានីហាណូយនិយាយដោយឡែកផងដែរ” ៕