រដ្ឋាភិបាល ស្ថាប័ននានា និងអាជីវកម្មរួមគ្នាក្នុងការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - កិច្ចប្រជុំកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀត ណាម - អាស៊ីឆ្នាំ ២០២៣ ក្រោមប្រធានបទ "ការរួមបញ្ចូលគ្នាសម្រាប់ការផ្លាស់ប្តូរឌីជីថលដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចឌីជី ថល" បានបើកនាព្រឹកថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ។ 
រដ្ឋាភិបាល ស្ថាប័ននានា និងអាជីវកម្មរួមគ្នាក្នុងការផ្លាស់ប្តូរឌីជីថល - ảnh 1ទិដ្ឋភាពវេទិកា។ រូបថត៖ VOV

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមផ្នែកទន់ និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៤ និងទី ២៥ ខែឧសភា។ អញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា ទិន្នន័យគឺជាធនធានគ្មានទីបញ្ចប់ ចូលរូមចំណែកលើកកម្ពស់ការច្នៃប្រឌិត និងបញ្ញារបស់មនុស្ស។ នេះគឺជាធនធានបៃតងដែលជួយស្ដារធនធានធម្មជាតិ។ យ៉ាងណាមិញ ដើម្បីទាញយកទិន្នន័យ ចាំបាច់ត្រូវមានការចូលរួមពីរដ្ឋាភិបាល ស្ថាប័ននានា និងអាជីវកម្ម៖ “យើងត្រូវនិយាយដោយត្រង់ៗ និងបើកចំហរ ដើម្បីវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាផ្តល់យោបល់នូវអ្វីៗ ដែលរដ្ឋាភិបាលត្រូវធ្វើ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងទូលំទូលាយជាងមុន។ អាជីវកម្មនឹងដើរតួនាទីយ៉ាងសំខាន់ ដោយដាក់ចេញសំណើរ និងចូលរួមមតិយោបល់ជាមួយរដ្ឋាភិបាល ឲ្យគួរតែមានមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា។ ពីទីនោះ អាជីវកម្មនឹងរួមចំណែកសមិទ្ធិផលរបស់ខ្លួន ដើម្បីជួយមជ្ឈមណ្ឌលនេះ ទាក់ទាញទេពកោសល្យពីប្រទេសជុំវិញពិភពលោក មកស្រាវជ្រាវ និងនាំយកផលិតផលបច្ចេកវិទ្យាថ្នាក់អន្តរជាតិ”។

សូមគូសបញ្ជាក់ថា យោងតាមរបាយការណ៍រដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិឆ្នាំ ២០២២ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៨៦ ក្នុងចំណោមប្រទេសចំនួន ១៩៣។ សន្ទស្សន៍សេវាកម្មអនឡាញរបស់វៀតណាមជាប់ចំណាត់ថ្នាក់ ៧៦/១៩៣ ប្រទេស។ វៀតណាមត្រូវបានចាត់ថ្នាក់ក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកខ្ពស់ជាងមធ្យមភាគនៃពិភពលោក តំបន់អាស៊ី និងអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះដែរ Google វាយតម្លៃថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល រីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ