រដ្ឋាភិបាលកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំ ២០២២នេះ

(VOVWORLD) - ដោយកំណត់ថា ឆ្នាំ ២០២២នេះ នឹងជាឆ្នាំដែលបញ្ហាប្រឈមច្រើនជាងអំណោយផល រដ្ឋាភិបាលបានបង្កើតដំណោះស្រាយព្រមៗគ្នាជាច្រើន ដោយបានខិតខំសម្រេចកំណើន ៦-៦.៥%  និង GDP សម្រាប់មនុស្សម្នាក់សម្រេចបាន ៣.៩០០ ដុល្លារអាមេរិក។ 

គោលដៅទាំងនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្ត លេខ ០១ដែលរដ្ឋាភិបាលទើបតែបានចេញផ្សាយអំពីភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការប៉ាន់ប្រមាណថវិការដ្ឋក្នុងឆ្នាំ ២០២២នេះ។

វិស័យផ្តោតសំខាន់ចំនួនបីដែលត្រូវបានរដ្ឋាភិបាលស្នើឲ្យផ្តោតការយកចិត្តទុកដាក់គឺ៖ ការស្តារនិងជំរុញផលិតកម្មនិងអាជីវកម្ម;ជំរុញការនាំចេញ; ជំរុញការបើកចំណាយដើមទុនសាធារណៈ និងកៀរគរធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នោះ ដំណោះស្រាយទីមួយដែលរដ្ឋាភិបាលបញ្ជាឲ្យប្រតិបត្តិគឺត្រូវអនុវត្តន៍យ៉ាងបត់បែន និងប្រកបដោយប្រសិទ្ធភាពនូវគោលដៅទាំងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ