រដ្ឋាភិបាលកម្ពុជាលុបចោលបទហាមឃាត់វិលត្រឡប់ប្រទេសវិញចំពោះថ្នាក់ដឹកនៃគណបក្សសង្គ្រោះជាតិ

(VOVWORLD) - ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីជូនដំណឹងថ្មី ដោយលុបចោលសេចក្តីជូនដំណឹងចាស់ដែលរារាំងការវិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចេញកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅ។ 
រដ្ឋាភិបាលកម្ពុជាលុបចោលបទហាមឃាត់វិលត្រឡប់ប្រទេសវិញចំពោះថ្នាក់ដឹកនៃគណបក្សសង្គ្រោះជាតិ - ảnh 1 រដ្ឋាភិបាលកម្ពុជាលុបចោលបទហាមឃាត់វិលត្រឡប់ប្រទេសវិញចំពោះថ្នាក់ដឹកនៃគណបក្សសង្គ្រោះជាតិ

(VOVworld) – ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីជូនដំណឹងថ្មី ដោយលុបចោលសេចក្តីជូនដំណឹងចាស់ដែលរារាំងការវិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចេញកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅ។ នេះបើ យោងតាមសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាលបានចុះថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយលោក តឹករ៉េក សំរេច រដ្ឋលេខាធិការគណៈរដ្ឋមន្ត្រី។ នៅក្នុងសេចក្តីដំណឹងថ្មីនេះ ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៧។ លិខិតនេះបានជម្រាបជូននាយឧត្តមសេនីយ៍ នេត សារវឿន  អគ្គស្នងការនគបាលជាតិ និងនាយឧត្តសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល សម្រេចលុបចោលនូវលិខិតលេខ ១៥១ របក ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីអំពី បុគ្គល លោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ