រដ្ឋាភិបាលក្រិកអះអាងបញ្ចប់គោលនយោបាយរិតត្បិត

រដ្ឋាភិបាលក្រិកអះអាងបញ្ចប់គោលនយោបាយរិតត្បិត - ảnh 1
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras (AFP)

        Vovworld-រដ្ឋាភិបាលថ្មីរបស់ក្រិកនាថ្ងៃទី៥កុម្ភៈបានអះអាងផែនការបញ្ចប់​
គោលនយោបាយរិតត្បិតដោយរដ្ឋាភិបាលមុនដាក់ចេញដោយមិនអើពើរដល់
សម្ភាធនយោបាយនិងហិរញ្ញវត្ថុពីភាគីជាច្រើនសំដៅបង្ខំប្រទេសនេះទទួល​បាន
កិច្ចព្រមព្រៀងថ្មីអំពីដំណោះស្រាយបំណុលសាធារណៈ។ ថ្លែងមតិនៅ​សម័យ
ប្រជុំដំបូងដែលត្រូវបានកោះប្រជុំបន្ទាប់ពីរដ្ឋាភិបាលនិងរដ្ឋសភាធ្វើសច្ចា​ប្រណិ
ធានទទួលតំណែង នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras បានសង្កត់ធ្ងន់ថា
Athens នឹងដាក់ជូនគោលមាគ៌ាដោយឡែកដោយមានទស្សនដោយឡែកសំដៅ
ជួយប្រទេសនេះរួចផុតពីវិបត្តិបំណុលសាធារណៈដែលអូសបន្លាយក្នុងអំឡុង៥
ឆ្នាំ​កន្លងមក។ តាមផែនការ លោក Tsipras នឹងប្រកាសគោលមាគ៌ាក្នុង​របាយការណ៍​
នយោបាយរបស់លោកនៅរដ្ឋសភានាចុងសប្ដាហ៍នេះ។ ខណៈ​ពេល​នោះ រដ្ឋមន្ត្រី
ក្រសួងហិរញ្ញវត្ថុក្រិកលោក Yanis Varoufakis កំពុងបំពេញ​ទស្សនកិច្ចទ្វីបអឺរ៉ុបបាន
ប្រកាសត្រៀមខ្លួនជាស្រេចពិភាគ្សាសំដៅជួយប្រទេសនេះឆ្លងផុតពីគ្រោះអាសន្ន
ក្ស័យធុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ