រដ្ឋាភិបាលកូរ៉េខាងត្បូងឆ្ពោះទៅគោលដៅបញ្ចប់សង្គ្រាមលើឧបទ្វីបកូរ៉េ
(VOVWORLD) - តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោកស្រី Kang Kyung-hwa បានប្រកាសថា៖ Seoul ឆ្ពោះទៅគោលដៅបញ្ចប់ជាផ្លូវការសង្គ្រាមលើឧបទ្វីបកូរ៉េក្នុងឆ្នាំ ២០១៨ នេះ ប៉ុន្តែ នឹងមានភាពបត់បែនខាងពេលវេលាជាក់ស្តែងក៏ដូចជារបៀប ដោយសារ ដំណើរការនេះទាមទាឲ្យមានការពិគ្រោះយោបល់ជាមួយព្យុងយ៉ាង។
រដ្ឋាភិបាលកូរ៉េខាងត្បូងឆ្ពោះទៅគោលដៅបញ្ចប់សង្គ្រាមលើឧបទ្វីបកូរ៉េ |
តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោកស្រី Kang Kyung-hwa បានប្រកាសថា៖ Seoul ឆ្ពោះទៅគោលដៅបញ្ចប់ជាផ្លូវការសង្គ្រាមលើឧបទ្វីបកូរ៉េក្នុងឆ្នាំ ២០១៨ នេះ ប៉ុន្តែ នឹងមានភាពបត់បែនខាងពេលវេលាជាក់ស្តែងក៏ដូចជារបៀប ដោយសារ ដំណើរការនេះទាមទាឲ្យមានការពិគ្រោះយោបល់ជាមួយព្យុងយ៉ាង។ ថ្លែងមតិជាមួយមជ្ឈដ្ឋនសារព័ត៌មានបន្ទាប់ពីការចរចាតាមទូរស័ព្ទជាមួយសមភា គីអាមេរិក លោក Mike Pompeo លោកស្រី Kang Kyung-hwa បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Donald Trump ត្រៀមខ្លួនជាស្រេចប្រកាសបញ្ចប់ សង្គ្រាមលើឧបទ្វីបកូរ៉េ ដូចបានឯកភាពរវាងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរក្នុងជំនួបអន្តរកូរ៉េនាខែមេសាកន្លងទៅ។ តាមលោកស្រី Kang Kyung-hwa ថា៖ គប្បី ទទួលឲ្យបានលទ្ធផលតាមរយៈការពិគ្រោះយោបល់ជាមួយអាមេរិកនិង ស.ប.ប.ក. ប៉ុន្តែ ភាគីកូរ៉េខាងត្បូងគ្រោងនឹងដោះស្រាយបញ្ហាពេលវេលានិងបែប បទសំរាប់ដំណើរការនេះប្រកបដោយបត់បែន៕