រដ្ឋាភិបាលកូរ៉េខាងត្បូងអំពាវនាវឲ្យបាតុករគោរពច្បាប់

រដ្ឋាភិបាលកូរ៉េខាងត្បូងអំពាវនាវឲ្យបាតុករគោរពច្បាប់ - ảnh 1
ប្រជាជនចូលរួមធ្វើបាតុកម្មនាថ្ងៃទី៥ វិច្ចិកា ទាមទារឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី១១ វិច្ចិកា បានអំពាវនាវឲ្យ
ប្រជាជនស្ងប់ចិត្ត គោរពច្បាប់ ហើយមិនបង្កឡើងការរំខានដល់សណ្ដាប់ធ្នាប់នៅ
ពេលចូលរួមធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែង
ពីតំណែង ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ វិច្ចិកានៅរដ្ឋធានីសេអ៊ូល។អនុ ប្រធានាធិបតី
លោក Lee Joon-sik អះអាងថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាជន ប៉ុន្តែសកម្មភាព
នេះត្រូវបានរៀបចំឡើងដោយឈរលើស្មារតីគោរពច្បាប់។នេះ ជាករណីធ្វើបាតុកម្ម
លើកទី៣ជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើងនៅប៉ុន្មានថ្ងៃចុងសប្ដាហ៍ដើម្បី
ប្រឆាំងជំទាស់ប្រធានាធិបតីលោកស្រី Park Geun-hye ដោយ សារតែលោកស្រីរូប
នេះបានទុកឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍ក្នុងកិច្ចការគ្រប់គ្រងរដ្ឋាភិបាល ហើយ
ក៏ជាករណីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតក្នុងប៉ុន្មាន ទសវត្សកន្លងទៅ។តាម
អ្នកសង្កេតការថា បរិមាណមនុស្សចូលរួមធ្វើបាតុកម្មអាច ឡើងដល់ទៅ៥សែន
នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ