រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានចុះពីតំណែង

រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានចុះពីតំណែង - ảnh 1
ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក Almazbek Atambayev បានចុះហត្ថលេខាលើអនុក្រិតស្ដីអំពីការលាលែងពីតំណែងរបស់រដ្ឋាភិបាល (រូបថត៖vn.sputniknews.com)

(VOVworld) - នាថ្ងៃទី២៦ តុលា ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក Almazbek
Atambayev បានចុះហត្ថលេខាលើអនុក្រិតស្ដីអំពីការលាលែងពីតំណែងរបស់ រដ្ឋា
ភិបាល ដែលតាមនោះ គណៈរដ្ឋមន្ត្រីនាបច្ចុប្បន្ន នៅតែបន្តបំពេញភារកិច្ច រហូត
ដល់ពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។មុននោះ​ រដ្ឋាភិបាល កៀហ្ស៊ីស៊ី
ស្ថានបានលាលែងពីតំណែងក្រោយពីគណៈបក្សប្រជាធិបតេយ្យសង្គមរបស់
ប្រធានាធិបតីលោក Almazbek Atambayev ចាកចេញពីសម្ព័ន្ធភាពកាន់អំណាច
រួមមានគណៈបក្សចំនួន៤ដែលស្រូបយកអសនៈភាគច្រើនក្នុងរដ្ឋសភា ប្រទេស
អាស៊ីកណ្ដាលនេះ។មូលហេតុនៃការចាកចេញរបស់គណៈបក្សនេះ គឺ ដោយសារ
ខ្វែងគំនិតជាមួយសម្ព័ន្ធភាពកាន់អំណាចទាក់ទិនដល់ការបោះប្រជាមតិនាពេល
ខាងមុខស្ដីអំពីការកែសម្រួលរដ្ឋធម្មនុញ្ញ។តាមច្បាប់កៀហ្ស៊ីស៊ីស្ថានថា នៅពេល
រដ្ឋាភិបាលចុះពីតំណែងនោះគឺក្នុងរយៈពេល៣ថ្ងៃក្រោយនោះ ប្រធានាធិបតីនឹង
ជ្រើសរើសគណៈបក្សមួយក្នុងចំណោមគណៈបក្សក្នុងរដ្ឋសភាបង្កើតសម្ព័ន្ធភាព
ថ្មី ហើយសម្ព័ន្ធភាពនេះនឹងបង្កើតរដ្ឋាភិបាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ