រដ្ឋាភិបាលកូឡុំប៊ីនិង ELN ចាប់ផ្តើមការចរចាសន្តិភាពឡើងវិញនៅ Ecuador
(VOVWORLD) - នាថ្ងៃទី ១៥ មិនា រដ្ឋាភិបាលកូឡុំប៊ីនិងក្រុមយុទ្ធជនកងឈ្លប កំលាំងរំដោះជាតិ (ELN) បានចាប់ផ្តើមការចរចាសន្តិភាពជាផ្លូវការជុំទី ៥ នៅទីក្រុង Quito របស់ Ecuador។
(VOVworld) – នាថ្ងៃទី ១៥ មិនា រដ្ឋាភិបាលកូឡុំប៊ីនិងក្រុមយុទ្ធជនកងឈ្លបកំលាំងរំដោះជាតិ (ELN) បានចាប់ផ្តើមការចរចាសន្តិភាពជាផ្លូវការជុំទី ៥ នៅទីក្រុង Quito របស់ Ecuador។ នាថ្ងៃទី ១២ មិនា ប្រធានាធិបតីកូឡុំប៊ី លោក Juan Maunel Santos បានចេញបទបញ្ជាស្តារការចរចាសន្តិភាពជាមួយ ELN ឡើងវិញបន្ទាប់ពីបញ្ចប់ការបោះឆ្នោតរដ្ឋសភាដែលត្រូវបានចាត់ទុក «សុខសាន្តត្រាណបំផុតនៅប្រទេសអាមេរិកឡាទីននេះអស់រយៈពេលជាច្រើន ទស្សវត្សកន្លងមក»។ អ្នកប្រមុខរដ្ឋកូឡុំប៊ីបានសង្កត់ធ្ងន់ថា៖ ការចាប់ផ្តើមការចរចាឡើងវិញជាមួយ ELN គឺសំដៅ «ទទួលឲ្យបានបទឈប់បាញ់ថ្មីហើយបញ្ឈប់អំពើអមិត្ត បញ្ចៀសឲ្យបានការខាតបងខាងអាយុជីវិត៕»