រដ្ឋាភិបាលកូឡុំប៊ីនិង FARC ចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ


រដ្ឋាភិបាលកូឡុំប៊ីនិង FARC ចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ - ảnh 1
រដ្ឋាភិបាលកូឡុំប៊ីនិង FARC ចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា នៅរដ្ឋធានី La Habana របស់គុយបា តំណាង
 នៃរដ្ឋាភិបាលកូឡុំប៊ីនិងកំលាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) បានចាប់
 ផ្តើមតភ្ជាប់ការចរចារសន្តិភាពឡើងវិញដោយមានកិច្ចសន្យាថ្មីសំដៅទទួលឲ្យ
បានការបោះជំហានក្រោយច្រើនខែការចរចារសន្តិភាពត្រូវបានផ្អាកនិងការ
ប៉ះទង្គិចបាន ផ្ទុះឡើង។ វង់ចរចារថ្មីនេះមានចំណុចថ្មីចំនួនពីរគឺ៖ ភាគីទាំង ២
សន្យាបន្ធូ ស្រាលជំលោះក្នុងពេលដំណើរការចរចារ ក៏ដូចជា ផ្លាស់ប្តូររបៀប
ចរចារ ផងដែរ​។ អ្នកចរចារទាំងឡាយនឹងជួបធ្វើការតាមក្រុមៗដើម្បីដោះ
ស្រាយបញ្ហាខុសប្លែក គ្នាក្នុងការខំប្រឹងប្រែងជំរុញល្បឿននៃការចរចារ។
លោក Joaquin Gomez ថ្នាក់ដឹក នាំជាន់ខ្ពស់មួយរូបរបស់ FARC បានឲ្យដឹង
ថា៖ ក្នុងដំណាក់កាលនេះ ភាគីទាំង ពីរនឹងប្រមូលផ្តុំដោះស្រាយរាល់បញ្ហា
នៅសេសសល់ដើម្បីទទួលបានលទ្ធផលសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ