រដ្ឋាភិបាល​ចេញ​ផ្សាយកម្មវិធី​សកម្មភាព​កសាង​ជួរ​បញ្ញវន្ត

(VOVWORLD) - ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយវិនិយោគ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាប្រភព និងបច្ចេកវិទ្យាមុខព្រួញ។
រដ្ឋាភិបាល​ចេញ​ផ្សាយកម្មវិធី​សកម្មភាព​កសាង​ជួរ​បញ្ញវន្ត - ảnh 1អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យឱសថហាណូយ ក្នុងមន្ទីរពិសោធន៍។ រូបថត៖ Phuong Hoa/TTXVN
នាថ្ងៃទី ១០ កក្កដា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្ដីពីកម្មវិធីសកម្មភាព បន្តកសាង និងពង្រីកតួនាទីរបស់ជួរបញ្ញាវន្តឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងដំណាក់កាលថ្មី។ អាស្រ័យហេតុនេះ រដ្ឋាភិបាលស្នើឲ្យរដ្ឋមន្ត្រីក្រសួង ប្រមុខស្ថាប័ន ស្ថាប័នចំណុះមជ្ឈឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុងចំណុះមជ្ឈិម នាយកសាកលវិទ្យាល័យជាតិ យកចិត្តទុកដាក់លើការដឹកនាំអនុវត្តភារកិច្ច និងដំណោះស្រាយចំនួន៥៖ បន្តលើកកម្ពស់ការយល់ដឹងអំពីមុខតំណែង តួនាទី និងសារៈសំខាន់នៃបញ្ញវន្ត ផ្លាស់ប្ដូរថ្មីការងារបណ្តុះបណ្តាល បំពាក់បំប៉ន ប្រើប្រាស់ និងលើកតម្កើងដល់បញ្ញវន្ត និងមនុស្សមានទេពកោសល្យ ពង្រឹងការគ្រប់គ្រងរដ្ឋ កែលម្អប្រព័ន្ធច្បាប់ យន្តការ និងគោលនយោបាយសម្រាប់បញ្ញវន្ត ពង្រឹងធនធាន ដើម្បីកសាងជួរបញ្ញវន្តសកម្ម សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម លើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់បញ្ញវន្ត ផ្លាស់ប្ដូរថ្មីខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការនៃសមាគមបញ្ញា។ ក្នុងនោះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយវិនិយោគ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាប្រភព និងបច្ចេកវិទ្យាមុខព្រួញ។ យកចិត្តទុកដាក់វិនិយោគលើការស្រាវជ្រាវជាមូលដ្ឋាន និងស្រាវជ្រាវអនុវត្តលើវិស័យដែលវៀតណាមមានប្រៀបខ្លាំង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បញ្ញវន្តក្នុងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងទទួលបានវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់ប្រទេសជឿនលឿននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ