រដ្ឋាភិបាលជប៉ុនស្នើឲ្យរដ្ឋអំណាចខេត្ត Okinawa អនុម័តលើផែនការរៀបចំឡើងវិញមូលដ្ឋានយោធា Futenma
(VOVworld) – នាថ្ងៃទី ២២ មិនា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្នើឲ្យរដ្ឋអំណាចខេត្ត Okinawa អនុម័តលើផែនការផ្តល់ដីធ្លីសំរាប់ការរៀបចំឡើង
វិញមូលដ្ឋានយោធារបស់កងទ័ពអាមេរិក Futenma ដោយមិនអើពើដល់ការប្រឆាំងជំទាស់
នៃតំបន់នេះ។ សំណើរពលខាងលើត្រូវបាននាំចេញ បន្ទាប់ពី ដំណើរទស្សនកិច្ចនៅ
អាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នាខែ កុម្ភៈ។ ក្នុងនោះ ភាគីទាំង ២ បានឯកភាពជំរុញការរៀបចំឡើងវិញមូលដ្ឋានអ្នកកងទ័ពជើងអាកាស Futenma នៅ
ខេត្ត Okinawa។ ថ្លែងមតិ ចំពោះមុខមជ្ឍដ្ឋានសារព័ត៌មាន នាយករដ្ឋមន្ត្រី Abe បាន
អះអាងថា៖ លោកនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីកាត់បន្ថយការលំបាក
លំបិនឲ្យខេត្ត Okinawa ក្នុងការៀបចំឡើងវិញមូលដ្ឋានយោធាអាមេរិកពលខាងលើ៕