|
រដ្ឋាភិបាលជប៉ុនអនុម័តលើថវិការដ្ឋធំបំផុតសំរាប់ឆ្នាំសារពើពន្ធ ២០១៥ (Image: VNA) |
(VOVworld) - នាថ្ងៃទី ១៤ មករា គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័តលើពង្រាងច្បាប់ ថវិការរដ្ឋធំបំផុតក្នុងប្រវត្តិសាស្ត្រដែលមានតំលៃ ៨១០ ពាន់លានដូល្លាអាមេរិក
សំរាប់ឆ្នាំសារពើពន្ធ ២០១៥ សំដៅជំរុញកំណើនសេដ្ឋកិច្ច។ នេះគឺជាឆ្នាំទី ៣ ជា
បន្តដែល ជប៉ុនបង្កើនចំណាយយោធា ក្នុងកាលៈទេសៈ នាយករដ្ឋមន្ត្រី Shinzo
Abe មានគោលបំណងបង្កើនសមត្ថភាពការពាររបស់ប្រទេសជាតិនិងការត្រួត
ពិនិត្យក្នុងទូទាំងប្រទេស ។ រដ្ឋាភិបាលជប៉ុនគ្រោងបង្កើនថវិការរដ្ឋសំរាប់ក្រសួង
ការបរទេសជប៉ុនសំដៅពង្រឹង ប្រៀបខ្លាំងការទូត។ ពង្រាងច្បាប់ថវិការដ្ឋនេះនឹងត្រូវ
បានដាក់ជូនឲ្យរដ្ឋសភាពិនិត្យ មើលអនុម័តក្នុងសម័យប្រជុំនាចុងខែមករានេះ៕