រដ្ឋាភិបាលជប៉ុនអនុម័តលើផែនការថវិការរដ្ឋឆ្នាំសារពីពន្ធ ២០១៧


រដ្ឋាភិបាលជប៉ុនអនុម័តលើផែនការថវិការរដ្ឋឆ្នាំសារពីពន្ធ ២០១៧  - ảnh 1
រដ្ឋាភិបាលជប៉ុនអនុម័តលើផែនការថវិការរដ្ឋឆ្នាំសារពីពន្ធ ២០១៧ (VNA)

(VOVworld) – នាថ្ងៃទី ២២ ធ្នូ រដ្ឋាភិបាលជប៉ុនបានអនុម័តលើផែនការថវិកា
រដ្ឋឆ្នាំសារ ពីពន្ធ ២០១៧ ដែលមានតំលៃប្រមាណ ៩៨ ពាន់លានយេន (ស្មើនឹង
៨៣១ ពាន់លាន ដុល្លាអាមេរិក)។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ផែន
ការថវិការរដ្ឋដឹកច្រើនសន្លឹកនេះធ្វើឲ្យជប៉ុនលំបាកទទួលបានគោលដៅកាត់
បន្ថយចំណាយហើយស្តារឡើងវិញប្រៀបខ្លាំងហិរញ្ញវត្ថុរបស់ខ្លួន។ ចំណាយសំរាប់
សុខុមាលភាពសង្គមត្រូវបានបង្កើនយ៉ាងខ្លាំងចំណាយសំរាប់កិច្ចការពារជាតិ
កើនឡើងក្នុងរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ រួមជាមួយចំណាយផ្សេងៗទៀតលើ
វិស័យជំរុញកំណើនសេដ្ឋកិច្ចគឺជាកត្តាដែលធ្វើឲ្យថវិការរដ្ឋឆ្នាំសារពីពន្ធ ២០១៧
 កើនឡើងច្រើនបំផុតពីមុនមក។ នេះគឺជាឆ្នាំ ២ ជាបន្តបន្ទាប់ដែលជប៉ុន
បង្កើនចំណាយសំរាប់កិច្ចការពារជាតិ។ ប្រការនេះជួយឲ្យរដ្ឋាភិបាលជប៉ុនទប់
ទល់ល្អថែមទៀតទៅនឹងហានិភ័យសន្តិសុខក្នុងនោះមានការសាកល្បងកាំជ្រួច
របស់កូរ៉េខាងជើងនិងការបង្កើនសកម្មភាពលើសមុទ្ររបស់ចិន។ រដ្ឋាភិបាល
ជប៉ុនក៏នឹងប្រើប្រាស់ថវិការរដ្ឋនេះដើម្បីទិញគ្រឿងប្រដាប់អាវុធផងដែរ។
កញ្ចប់ប្រាក់នេះត្រូវបានសាធារណៈមតិយកចិត្តទុកដាក់ជាខ្លាំងក្នុងកាលៈទេសៈ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចាត់ទុកថា៖ ជប៉ុន
មិនធានាសន្តិសុខបានគ្រប់គ្រាន់សំរាប់អាមេរិកក្នុងយុទ្ធនាការស្វែងរកសម្តែង
គាំទ្រប្រធានាធិបតីអាមេរិក ២០១៦​ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ