រដ្ឋាភិបាលជប៉ុនអនុម័តលើផែនការរៀបចំពិធីឡើងសោយរាជសម្បិត្តសំរាប់ព្រះរាជទាយាទ Naruhito

(VOVWORLD) - រដ្ឋាភិបាលជប៉ុនទើបនឹងអនុម័តលើផែនការរៀបចំពិធីឡើងសោយរាជ នៃព្រះរាជទាយាទ Naruhito។ 
រដ្ឋាភិបាលជប៉ុនអនុម័តលើផែនការរៀបចំពិធីឡើងសោយរាជសម្បិត្តសំរាប់ព្រះរាជទាយាទ Naruhito  - ảnh 1 រដ្ឋាភិបាលជប៉ុនអនុម័តលើផែនការរៀបចំពិធីឡើងសោយរាជសម្បិត្តសំរាប់ព្រះរាជទាយាទ Naruhito 

រដ្ឋាភិបាលជប៉ុនទើបនឹងអនុម័តលើផែនការរៀបចំពិធីឡើងសោយរាជ នៃព្រះរាជទាយាទ Naruhito។ តាមនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើតគណៈកម្មា ធិការរៀបចំពិធីការដែលនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដឹកនាំនិងកំណត់ពេល វេលានាថ្ងៃទី ២២ តុលា ឆ្នាំ ២០១៩។ ក្រៅពីនោះ ផែនការក៏នឹងពិចារណាការដែលអនុញ្ញាតឲ្យរដ្ឋមន្ត្រីជានារីក្នុងគណៈរដ្ឋមន្ត្រីចូលរួមបណ្ដាព្រឹត្តិការណ៍ជាផ្លូវការក្នុងឋានៈជាអ្នកសង្គេតការដោយសារច្បាប់នៃព្រះរាជវង្សានុវង្សជប៉ុនកំណត់ថាបុរសតែមួយគត់មានសិទ្ធិចូលរួមបណ្ដាពិធីឡើងសោយរាជប៉ុណ្ណោះ។ ទាក់ទិនដល់ពិធីដាក់រាជព្រះមហាក្សត្រជប៉ុន   Akihito នឹងជួបចរចាជាមួយ នាយករដ្ឋមន្ត្រី សមាជិកសភា និងមន្ត្រីផ្សេងៗទៀតនៅបរមរាជវាំងនាថ្ងៃទី ៣០ មេសា។ ក្នុងពេលដែលនោះ បណ្ដាឯកអគ្គរដ្ឋទូតនឹងបានអញ្ជើញចូលរួមពិធីឡើងសោយរាជរបស់ព្រះរាជទាយាទ Naruhito៕

ប្រតិកម្មទៅវិញ

ផ្សេងៗ