រដ្ឋាភិបាលដោះស្រាយចំណុចកកស្ទះសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាន

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបាន អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Tra Vinh, ខេត្ត Thua Thien Hue, និងខេត្ត Thai Binh ដើម្បីបញ្ជាដឹកនាំដោយផ្ទាល់នូវការដោះ ស្រាយការលំបាកឧបសគ្គហើយបង្កើតបុព្វបទសម្រាប់ខេត្តទាំង៣នេះក្នុង ការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ២០២១-២០២៥។ 

រដ្ឋាភិបាលដោះស្រាយចំណុចកកស្ទះសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាន - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh។
(រូបថត៖ VGP) 

ចំពោះខេត្ត Tra Vinh លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យខេត្តត្រូវពង្រីកជា អតិបរមានូវសក្ដានុភាពនិងប្រៀបខ្លាំងដើម្បីខេត្តឆាប់ក្លាយទៅជាមណ្ឌលសេដ្ឋ កិច្ចសមុទ្រដ៏រីកចម្រើននៅតំបន់ដីសណ្ដទន្លេ Cuu Long។ ខេត្តចាំបាច់ត្រូវ គៀងគរប្រភពធនធាននានាដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធ្វើទំនើប កម្មនូវការងារគ្រប់គ្រងរបរនេសាទនៅសមុទ្រ ដើម្បីក្លាយទៅជាមជ្ឈ មណ្ឌលចិញ្ចឹម ធ្វើអាជីវកម្មនិងកែច្នៃជលផល-គ្រឿងសមុទ្រ។

        អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien-Hue លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្តត្រូវប្ដេជ្ញាចិត្ត សម្រេចបានជំហានលោតផ្លោះក្នុងការអភិវឌ្ឍដើម្បីក្លាយទៅជាទីក្រុង ក្រោមឱវាទមជ្ឈឹម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ធ្វើការត្រួតពិនិត្យ ដោះស្រាយចំណុចកកស្ទះខាងយន្តការ គោល នយោបាយ ហើយកសាងយន្តការពិសេសដើម្បីអភិវឌ្ឍខេត្ត Thua Thien-Hue តាមទិសដៅសេដ្ឋកិច្ចនគរ ដោយគួបផ្សំការអភិរក្សនិងការអភិវឌ្ឍ បេតិកភណ្ឌពិភពលោកសុខដុមរម្យនាជាមួយធម្មជាតិ។ រីឯនៅក្នុង ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thai Binh លោកនាយករដ្ឋមន្រ្តីបាន បញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា បន្តស្រាវជ្រាវនិងបង្ហើយបែបបទ ដើម្បីបង្កើតមណ្ឌលឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ច Thai Binh យ៉ាង ឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ