រដ្ឋាភិបាលថៃបដិសេធចរចារជាមួយជនបះបោរនៅភាគខាងត្បូង
|
(រូបងតៈ Internet) |
នាថ្ងៃទី ៣មេសា រដ្ឋាភិបាលថៃបានបដិសេធកិច្ចចរចារសន្តិភាពជាមួយក្រុមឧទ្ទាម ភាគខាងត្បូងថៃ។សេចក្តីប្រកាសនេះ ត្រូវបានលើកឡើង ក្រោយពីបណ្តាក្រុមឧទ្ទាម
ឥស្លាម ដំណើការវាយប្រហារដោយគ្រាប់បែកនៅភាគខាងត្បូងថៃនាថ្ងៃទី៣១មិនា
ធ្វើឲ្យមនុស្ស ១៥នាក់ស្លាប់ និងជាង ៥០០នាក់ផ្សេងទៀតត្រូវរងរបួស។ ឧបនាយក
រដ្ឋមន្រ្តីថៃ Yuthaxắc Xaxiprapa បានអះអាងថា៖ រដ្ឋាភិបាលគ្មានគោលនយោបាយ
ចរចារសន្តិភាព ជាមួយ ក្រុមឧទ្ទាម ព្រោះថាប្រការនេះ នឹងកាន់តែអុជអាលញុះញង់
បណ្តាក្រុមបំបែកខ្លូន ដំណើការវាយប្រហារសំដៅបង្ហាញកម្លំាងរបស់ខ្លួន។ ក៏ក្នុង
ថ្ងៃដ៏ដែលអភិបាលខេត្តXôngkhla បានជូនដំណឹងថា នឹងប្រគល់រង្វាន់ជាប្រាក់ចំនួន
១៦ពាន់ ដុល្លាអាមេរីកឲ្យអ្នកដែលផ្តល់ ព័ត៌មានអំពីមុខសញ្ញាត្រូវសង្ស័យជាមេគំនិត
ក្នុងការ ផ្ផ្ទុះគ្រាប់បែកតម្រង់ទៅលើសណ្ឋាគា Lee Gardens នៅខេត្តនេះដែរ៕